Search

[ព័ត៌មាន] Apple វិនិយោគ $1 ពាន់លានដុល្លារ ទៅលើសេវា រថយន្តតាក់សីុ Didi Chuxing នៅចិន

apple didi investment
ក្រុមហ៊ុន Apple បានវិនិយោគលុយប្រមាណ $1 ពាន់លានដុល្លារ ទៅលើ សេវារថយន្តតាក់សីុ Didi Chuxing ដែលជា គូប្រកួតប្រជែងដ៏ធំ របស់ Uber នៅប្រទេសចិន។ នាយកប្រតិបត្តិ Apple លោក Tim Cook បានឱ្យដឹងថា ការវិនិយោគនេះ នឹងជួយឱ្យ Apple យល់កាន់តែច្បាស់ពី ទីផ្សារប្រទេសចិន។

គួររំលឹកថា Didi Chuxing ទទួលបាន ការបំរើអតិថិជន ប្រមាណ 11 លានដង ក្នុងមួយថ្ងៃ ហើយគ្រប់គ្រងទីផ្សារប្រភេទនេះ បានជាង 87%។

Cook បានបន្តថា ការវិនិយោគនេះ នឹងផ្តល់នូវ ប្រាក់ចំណេញត្រឡប់មកវិញ ជាក់ជាមិនខាន ហើយ Apple នឹងនៅតែ ផ្តោតទៅលើ បទពិសោធន៍ ការកំសាន្តក្នុងរថយន្តជាមួយ មុខងារ CarPlay ដដែល៕

ប្រភព: Reuters




Loading...

ចូលរួមមតិតាមរយៈ Facebook