Search

[ព័ត៌មាន] Apple បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.3 ជាមួយមុខងារ ការពារភ្នែក Night Shift

Apple iOS 9.3
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.3 ហើយ ដោយកំណែទំរង់ថ្មីនេះ ចេញមក ជាមួយមុខងារថ្មីៗ ដែលរួមមាន Night Shift ដែលជួយការពារភ្នែក នៅពេលយប់ តាមរយៈការកាត់បន្ថយពន្លឺពណ៌ខៀវ (មុខងារដែល Apple មិនព្រមសារភាពថា លួចចម្លងពី​ f.lux), មុខងារចាក់សោរ កម្មវិធីកំណត់ត្រា ដោយប្រើ ប៊ូតុង Touch ID ព្រមទាំង ការកែកុន កម្មវិធីមើលព័ត៌មាន News ឱ្យបង្ហាញ អត្ថបទ បានលឿនជាងមុន។

ដោយឡែក សំរាប់ អ្នកប្រើ iPad កំណែទំរង់ 9.3 ថ្មីនេះ បានបន្ថែម បណ្តាកម្មវិធី Education ដើម្បីជំនួយ ក្នុងការសិក្សា នៅក្នុងថ្នាក់រៀន។

លោកអ្នក អាចអាប់ដេតទៅកាន់ កំណែទំរង់ថ្មីនេះបាន តាម 2 របៀបគឺ តាម OTA ដោយផ្ទាល់ក្នុងទូរស័ព្ទ ដោយចូលទៅ Settings-> General-> Software Update-> Download and Install ឬតាមរយៈ iTunes ដោយដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួច Restore តាម iTunes៕

លីងដោនឡូដ ឯកសារដំឡើង (Firmware) iOS 9.3:




Loading...

ចូលរួមមតិតាមរយៈ Facebook