Search

[ព័ត៌មាន] Pangu ថា ខ្លួន នឹងបញ្ចេញ កម្មវិធីហែកគុកដំបូង សំរាប់ ម៉ាសីុន Apple TV 4 នាអាទិត្យក្រោយនេះ

Apple TV 4 Jailbreak by Pangu
ក្រុមបំបែកកូដចិន Pangu កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួន មានគំរោងនឹងដាក់បញ្ចេញ កម្មវិធីហែកគុក សំរាប់ ម៉ាសីុន Apple TV 4 នាអាទិត្យក្រោយនេះ ហើយនេះ គឺជា លើកដំបូងហើយ ដែលមាន ការហែកគុក នៅលើ ម៉ាសីុនថ្មីនេះ។ ការប្រកាសនេះ កើតឡើង ក្រោយពេល ក្រុមចិននេះ បានដាក់បញ្ចេញ កម្មវិធី pangu ជំនាន់ថ្មី ដែលអាចប្រើ ហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.1។

Apple TV 4 Jailbreak

Pangu បានបន្តថា កម្មវិធីហែកគុកសំរាប់ Apple TV 4 ថ្មីនេះ នឹងផ្តល់ជូនតែមុខងារ SSH តែប៉ុណ្ណោះ ហើយវា បញ្ចេញមក សំរាប់ អ្នកអភិវឌ្ឍ កម្មវិធីហែកគុក និងសំរាប់ អ្នកស្រាវជ្រាវ ប្រព័ន្ធសុវត្ថិភាព ប៉ុណ្ណោះ៕
ប្រភព: @panguteam




Loading...

ចូលរួមមតិតាមរយៈ Facebook