Search

[ព័ត៌មានក្តៅ] Pangu ដាក់បញ្ចេញ កម្មវិធីហែកគុក iOS 9.1

Apple iPhone iPad pangu ios 9.1 jailbreak
ក្រុមបំបែកកូដចិន Pangu ថ្ងៃនេះ បានដាក់បញ្ចេញ កម្មវិធីហែកគុក សំរាប់ iOS 9.1 ហើយ ដូចនេះ កម្មវិធី Pagnu បច្ចុប្បន្ន អាចហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS ពី 9.0 ដល់ 9.1 ហើយអាចប្រើបាន នៅលើ ម៉ាសីុន Mac និង Windows។

បើតាម Pangu បានប្រាប់ថា កម្មវិធី Pangu9 v.1.3.0 ប្រើប្រាស់ ចន្លោះប្រហោង Kernel ដែលរកឃើញដោយ Lokihardt ដើម្បីបំបែក ប្រព័ន្ធសុវត្ថិភាពរបស់ iOS 9.1 ប៉ុន្តែ ចន្លោះប្រហោងនេះ ត្រូវបាន ជួសជុលកែកុន រួចទៅហើយ នៅលើ iOS 9.2 ដូចនេះ អ្នកប្រើប្រាស់ iOS 9.2 ឡើងទៅ នៅតែ មិនទាន់អាច ហែកគុក បាននៅឡើយទេ។

ឧបករណ៍ដែលដើរដោយ ប្រតិបត្តិការណ៍ iOS 9.1 អាចប្រើកម្មវិធីនេះ ដើម្បីហែកគុកបាន លុះត្រាតែជា ឧបករណ៍ដែលមាន អង្គគណនា 64 bit ដែលរួមមាន iPhone 6s Plus, iPhone 6s, iPhone 6 Plus, iPhone 6, iPhone 5s, iPad Air 2, iPad Air, iPad mini 4, iPad mini 3, iPad mini 2 និង iPad Pro។ លោកអ្នក អាចដោនឡូដ កម្មវិធី pangu ពីវុិបសាយ: http://en.pangu.io
ប្រភព: Pangu




Loading...

ចូលរួមមតិតាមរយៈ Facebook