Search

[ព័ត៌មាន] Craig Federighi ថា វាមិនចាំបាច់ ក្នុងការ បិទកម្មវិធី ដំណើរការខាងក្រោយ ហើយវា ក៏មិនធ្វើឱ្យសន្សំថាមពលដែរ

qutting background apps and save iPhone's battery
មានអតិថិជន Apple ម្នាក់ឈ្មោះ Caleb បានសរសេរអីុម៉ែល ទៅកាន់ នាយកប្រតិបត្តិ Apple លោក Tim Cooks ដោយចោទសួរថា៖ តើ អ្នក តែងតែបិទ កម្មវិធីដែលដំណើរការ នៅខាងក្រោយ ពី App Switcher ហើយថាតើ ទង្វើនេះ នឹងសន្សំថាមពលថ្ម ដែរ ឬទេ? ខណៈនោះ នាយករង Apple កាន់កាប់ផ្នែកទន់ លោក Craig Federighi (បុរសវ័យកណ្តាល រាងស្គម សក់ខ្មៅល្បាយស ដែលយើងឃើញជាញ៉យដង នៅក្នុងព្រឹត្តិការណ៍ Apple Event) បានលូកដៃ ចូលឆ្លើយតប អីុម៉ែលជំនួស ដោយនិយាយខ្លីថា: ទេ (មិនចាំបាច់បិទកម្មវិធី) ហើយនិងទេ (វាមិនធ្វើឱ្យសន្សំថាមពល នោះទេ)

qutting background apps and save iPhone's battery

វា ជាទម្លាប់សំរាប់ អ្នកប្រើប្រាស់ iOS (iPhone/iPad) ទៅហើយ ក្នុងការ បិទកម្មវិធីដែលដំណើរការ នៅខាងក្រោយ តាមរយៈ App Switcher (ចុចប៊ូតុង Home ពីរដង) ដោយពួកគេ ជឿជាក់ថា នេះ នឹងលុបចោល អង្គចងចាំ ដែលមិនបានការ ព្រមទាំងធ្វើឱ្យ មានការសន្សំថាមពលថ្ម។ ប៉ុន្តែ បើតាម ការពន្យល់របស់អ្នកសរសេរកូដ មួយចំនួន បានឱ្យដឹងថា កម្មវិធី ដែលដំណើរនៅផ្នែកខាងក្រោយ នឹងស្ថិតក្នុង ស្ថានភាពផ្អាកដំណើរការ ហើយរក្សាទុក ទិន្នន័យតិចតួច នៅក្នុង អង្គចងចាំតែប៉ុណ្ណោះ។ នៅពេល ដែលប្រព័ន្ធត្រូវការ អង្គចងចាំបន្ថែម នោះ ប្រព័ន្ធ នឹងបិទចោល កម្មវិធីដែលបានផ្អាកទាំងនោះ ដូចនេះ វា នឹងមិនធ្វើឱ្យ ប្រព័ន្ធដំណើរការ យឺត ឬរអាក់រអួល នោះទេ។ ប៉ុន្តែ អ្នកប្រើប្រាស់ មួយចំនួន បានរកឃើញថា កម្មវិធីមួយចំនួន បើទោះជា ស្ថិតក្នុងស្ថានភាពផ្អាកដំណើរការ ក៏ដោយ ក៏ប៉ុន្តែ វានៅតែ អាចទាញយកមុខងារផ្នែករឹង មួយចំនួនមកប្រើ បាន ដូចជា កម្មវិធីដែលទាក់ទងនឹង ផែនទី (GPS) និង ចាក់ចម្រៀង ឬវិទ្យុ ជាដើម ជាក់ស្តែង កម្មវិធី Facebook និង Maps ជាដើម។

ចុះអ្នកវិញ យល់យ៉ាងណាដែរ ចំពោះមតិតបនេះ របស់ Craig?
ប្រភព: 9to5Mac




Loading...

ចូលរួមមតិតាមរយៈ Facebook