Search

[ព័ត៌មាន] Apple ទំនងនឹងប្រកាសពី iPhone 5se និង iPad Air 3 នាថ្ងៃទី 15 ខែមីនា ខាងមុខនេះ

Apple iPhone 5se pink
ក្រុមហ៊ុន Apple ត្រូវបានគេ រាយការណ៍មកថា នឹង ប្រកាសពី iPhone អេក្រង់ 4 អីុង ជំនាន់ថ្មី ហៅថា iPhone 5se និង iPad Air 3 នាថ្ងៃ សុក្រ ទី 15 ខែមីនា ឆ្នាំ 2016 ខាងមុខនេះ។ ចំណែក ការដាក់លក់ នឹងចាប់ផ្តើម 3 ថ្ងៃក្រោយ ពោលគឺ ថ្ងៃទី 18។ គេ មិនចាំបាច់ ធ្វើការ កម៉្មង់ជាមុន 1-2 អាទិត្យ ដូចម៉ូដែលមុនៗ នោះទេ ដោយហេតុថា ការផលិត iPhone 4 អីុង បានចាប់ផ្តើម ទ្រង់ទ្រាយធំ កាលពី ខែ មករា មុនម៉្លេះ។

គួររំលឹកថា បើតាម ដំណឹងលេចលឺកន្លងមក iPhone 5se នឹងមកជំនួស កន្លែងរបស់ iPhone 5s ជាមួយនឹង ផ្នែករឹងថ្មីៗ ដូចជា បន្ទៈឈីប A9, បន្ទៈតាមដានចលនា M9 ដែលទ្រទ្រង់ មុខងារ Siri ជាប់ជាប្រចាំ, អេក្រង់មានគែមកោងបន្តិច, កាម៉េរាខាងក្រោយ 8MP, អង្គចងចាំ 1GB, ថ្មទំហំ 1624mAh, មុខងារ Live Photo, 3D Touch និងទំហំផ្ទុកទិន្នន័យ 16GB/64GB ព្រមទាំង សម្បកពណ៌ថ្មី ពណ៌ផ្កាឈូក និងទំរង់រូបរាង យកលំនាំតាម iPhone 6 ជាដើម។

ចំណែក iPad Air 3 វិញ ត្រូវបានគេជឿថា នឹងយកលំនាំផ្នែករឹងតាម iPad Pro ព្រមទាំងលទ្ធភាព គូររូប ដោយប្រើ ខ្មៅដៃ Apple Pencil ជាដើម៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook