Search

[ព័ត៌មាន] TSMC នឹងក្លាយជា អ្នកផ្គត់ផ្គង់ បន្ទៈឈីប A10 តែម្នាក់គត់ឱ្យ Apple

Apple iPhone 7
ក្រុមហ៊ុនផលិតបន្ទៈឈីប តៃវ៉ាន់ Taiwan Semiconductor Manufacturing Company ហៅកាត់ថា TSMC បានសំរេចកិច្ចព្រមព្រៀងមួយ ជាមួយ ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ ដើម្បីក្លាយជា អ្នកផ្គត់ផ្គត់បន្ទៈឈីប A10 តែម្នាក់គត់ សំរាប់ iPhone 7… នេះបើតាម ប្រភពពី The Electronic Times។ TSMC ឈ្នះបានកុងត្រានេះ ដោយសារ បច្ចេកវិទ្យាផលិត 10-nanometer របស់ខ្លួន ដែលអាច បង្កើត បន្ទៈឈីបមួយ ដែលមានខ្នាតតូចជាងមុន តែមានត្រង់សីុស្ទ័រច្រើនក្នុងនោះ ព្រមទាំងអាច កាត់បន្ថយការប្រើប្រាស់ថាមពល បានច្រើនផងដែរ។

ប្រភព បានបន្តថា ចង្វាក់ផលិតកម្ម ទ្រង់ទ្រាយធំ នឹងចាប់ផ្តើម នាខែ មិថុនា ខាងមុខនេះ។ ចំណែក iPhone 7 និង 7 plus ត្រូវបាន គេជឿថា នឹងចេញមុខ នាខែ កញ្ញា ចុងឆ្នាំនេះ។

មើលទៅ ការលួចចម្លងម៉ូដ របស់ Samsung បានធ្វើឱ្យក្រុមហ៊ុននេះ​ ខាតបង់ធុរកិច្ចពី Apple ច្រើន ជាង ការចំណេញ៕
ប្រភព: Electronic Times




Loading...

ចូលរួមមតិតាមរយៈ Facebook