Search

[ព័ត៌មាន] iPhone 5se អាចមានសម្បកពណ៌ថ្មីមួយទៀតគឺ ផ្កាឈូក

រូប iPod Touch សម្បកផ្កាឈូក

រូប iPod Touch សម្បកផ្កាឈូក


iPhone 5se អេក្រង់ 4 អីុង ដែលលេចលឺថា នឹងចេញមុខ នាខែ មីនា ខាងមុខនេះ អាចនឹងមកជាមួយ សម្បកមានច្រើនពណ៌ ដែលរួមមាន ទឹកប្រាក់, ប្រផេះ និងពណ៌ថ្មីផ្កាឈូក ដែលមិនមែនជា ពណ៌មាសកុលាប ដូច iPhone 6s នោះទេ… នេះបើតាម វិុបសាយជប៉ុន Mac Otakara។

វិុបសាយនេះ បានបន្តថា បើតាមប្រភពពីអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យ Apple ពណ៌ផ្កាឈូកនេះ មានពណ៌ដិតជាង ពណ៌មាសកុលាប ហើយពណ៌ទាំងពីរ មិនដូចគ្នា នោះទេ។ ពណ៌ផ្កាឈូកនេះ គឺដូចនឹង ពណ៌ផ្កាឈូក របស់ iPod nano 7G និង iPod Touch 6G ច្រើនជាង៕
ប្រភព: Mac Otakara




Loading...

ចូលរួមមតិតាមរយៈ Facebook