Search

[ព័ត៌មាន] Apple កំពុងតេស្ត កាម៉េរាមាន កែវម៉ាសីុនពីរ នៅលើ iPhone 7 Plus

apple iphone dual camera
ក្រុមហ៊ុនផលិតម៉ាសីុនថត Largan Technology និង ក្រុមហ៊ុនមួយចំនួនទៀត បានផ្ញើ គំរូរម៉ូដែល កាម៉េរា ដែលមានកែវមានកែវម៉ាសីុនថតពីរ ទៅឱ្យ Apple សំរាប់តេស្តសាកល្បង… នេះបើតាម របាយការណ៍ពី DigiTimes។

បើតាមដំណឹងលេចលឺកន្លងមក បានឱ្យដឹងថា ក្រុមហ៊ុន Apple អាចនឹងបំពាក់ កាម៉េរា មានកែវម៉ាសីុនថតចំនួន 2 នៅផ្នែកខាងក្រោយ iPhone 7 Plus ជំនាន់ក្រោយនេះ ហើយបច្ចេកវិទ្យា កាម៉េរាទ្វេនេះ ត្រូវបាន អ្នកវិភាគ Ming-Chi Kuo អះអាងថា បានមកពី ការទិញយក ក្រុមហ៊ុនកាម៉េរាទ្វេ LinX របស់ អីុស្រាអែល កាលពីឆ្នាំទៅ។

Apple នឹងប្រើប្រាស់ បច្ចេកវិទ្យារបស់ LinX ដើម្បីធ្វើអោយ ការហ្សូមពង្រីករូប បែបអ៊ុបទីកខល នៅលើ iPhone 7 បានឆ្ងាយ 2 ដង ទៅ 3 ដង ហើយនៅតែអាច ភាពច្បាស់ របស់រូបភាព បានដដែល៕
ប្រភព: DigiTimes




Loading...

ចូលរួមមតិតាមរយៈ Facebook