Search

[ព័ត៌មានក្តៅ] Luca Todesco បង្ហោះវីដេអូ ហែកគុក iOS 9.2, 9.2.1 និង 9.3 beta

Apple iOS 9.2, 9.3 Jailbreak
អ្នកបំបែកកូដ Luca Todesco ដែលកាលពីមុន បានបង្ហោះវីដេអូ ហែកគុក (Jailbreak) ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.2.1 ឥឡូវនេះ បានបង្ហោះវីដេអូមួយទៀត ដែលបង្ហាញពី ការហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.2, 9.2.1 និង កំណែទំរង់សាកល្បង 9.3 beta។

Todesco បាននិយាយទៀតថា ការហែកគុកនេះ គឺជា ប្រភេទការហែកគុកពេញ ហៅថា “Untether” ហើយថា វាដំណើរការល្អជាងមុនហើយ។

Todesco មិនបានប្រាប់ពី គំរោងបញ្ចេញវា ជាសាធារណៈនោះទេ ប៉ុន្តែ ទំនងជា ក្រោយ iOS 9.3 ត្រូវបាន Apple ដាក់បញ្ចេញ សាធារណៈ ជាមុនសិន៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook