Search

[ព័ត៌មាន] លេចចេញរូបភាព ប្លង់មេ iPad Air 3 មួយទៀត ដែលបង្ហាញថា ម៉ូដែលនេះ ក្រាស់ជាង iPad Air 2 តែបន្តិចប៉ុណ្ណោះ

iPad Air 3 sketch
រូបភាពប្លង់មេ មួយទៀត របស់ iPad Air 3 ដែលគេជឿថា នឹងចេញមុខ នាខែ មីនា ខាងមុខនេះ ត្រូវបាន គេបង្ហោះនៅលើ អីុនធើណែត ដោយវិុបសាយ Engadget។ ក្រៅពី បញ្ជាក់បន្ថែមថា ម៉ូដែលក្រោយនេះ មាន ភ្លើង Flash នៅផ្នែកខាងក្រោយ, ឧបាល័រចំនួន 4 និង រន្ធ smart connector ហើយ រូបភាពប្លង់មេ នេះ បានបង្ហាញទៀតថា iPad Air 3 មានកំរាស់ក្រាស់ជាង ម៉ូដែលមុន iPad Air 2 តែ 0.05 ម.ម និងទទឹងវែងជាងតែ 0.1 ម.ម ប៉ុណ្ណោះ។

បើតាម រូបភាព iPad Air 3 មាន បណ្តោយ 240 ម.ម, ទទឹង 169.60 ម.ម និង កំរាស់ 6.15 ម.ម គឺមានទំហំបិុននឹង iPad Air 2 ដែរ ដែលមាន បណ្តោយ 240 ម.ម, ទទឹង 169.5 ម.ម និងកំរាស់ 6.1 ម.ម។

ក្រៅពីនេះ ប្រភព បានអោយដឹងថា តាមរយៈ រន្ធ smart connector គេជឿថា ម៉ូដែលក្រោយនេះ នឹងទ្រទ្រង់ ខ្មៅដៃ Apple Pencil ដូច iPad Pro ដែរ មិនខាន៕
engadget




Loading...

ចូលរួមមតិតាមរយៈ Facebook