Search

[ព័ត៌មាន] ស្រោមការពារ iPad Air 3 ផ្តល់តំរុយថា ម៉ូដែលក្រោយនេះ មាន រន្ធ Smart Connector, ភ្លើង Flash ខាងក្រោយ និង ឧបាល័រដល់ទៅ 4

Apple iPad Air 3
ស្រោមការពារថេបប៉្លេត iPad មួយ ត្រូវបានគេបង្ហោះដោយ Nowhereelse.fr ដោយពួកគេ បានអះអាងថា នេះ​គឺជា ស្រោមរបស់ iPad Air 3 ថ្មីនោះឯង។ នៅលើស្រោម មានចន្លោះប្រហោង ឧបាល័រ ចំនួន 4, ប្រហោងសំរាប់ភ្លើង Flash នៅផ្នែកខាងក្រោយមួយ និងថែមទាំងមាន រន្ធសំរាប់ Smart Connector ទៀត… ជារន្ធមួយ ដែលអាចបញ្ជូនភ្លើងពី iPad ទៅកាន់ ឧបករណ៍ភ្ជាប់បន្ថែម ដូចជា ឃីប៊តប្លូធូស ជាដើម។

Apple iPad Air 3 Apple iPad Air 3

nowhereelse.fr មិនបានបញ្ជាក់ពី ប្រភពរបស់ស្រោម នោះទេ ប៉ុន្តែ​គេជឿថា អ្នកផលិត អាចនឹងបង្កើតវាឡើង ដោយផ្អែកទៅលើ ប្លង់រចនាម៉ូដ iPad Air 3 ដែលទើបនឹងលេចចេញ កាលពីពេលថ្មីៗនេះ៕
ប្រភព: nowhereelse.fr




Loading...

ចូលរួមមតិតាមរយៈ Facebook