អ្នកសសេរកូដ ឈ្មោះ Chase Fromm កាលពីពេលថ្មីៗនេះ បានរកឃើញ កូដមួយ ទាក់ទងនឹង បច្ចេកវិទ្យា ឥតប្រើខ្សែ LiFi នៅក្នុង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.1… ដែលនេះ បង្ហាញថា Apple កំពុងតេស្តសាកល្បង បច្ចេកវិទ្យាថ្មីនេះ។ ផលិតផលបច្ចុប្បន្ន ដូចជា iPhone 6s/6s Plus មិនមានបំពាក់ឈីប LiFi នេះនោះទេ ដូចនេះ គេជឿថា Apple អាចនឹងបំពាក់វា នៅលើ iPhone 7 ជំនាន់ក្រោយ ដែលនឹងចេញមុខ នាចុងឆ្នាំនេះ។
គួររំលឹកថា បច្ចេកវិទ្យា LiFi ប្រៀបដូចនឹង Wi-Fi ដែរ ប៉ុន្តែ វាប្រើប្រាស់ ពន្លឺភ្លើង LED ដើម្បីផ្ទេរប្តូរទិន្នន័យ ហើយមានល្បឿនលឿនជាង WiFi ដល់ទៅ 100 ដង រហូតដល់ 224 Gbit ក្នុងមួយ វិនាទី។ ថ្វីបើវា ប្រើពន្លឺភ្លើងអំពូល LED ប៉ុន្តែ គេអាចទំលាក់ពន្លឺរបស់វា អោយទាប ដែលធ្វើភ្នែករបស់មនុស្សយើង មិនអាចចាប់បាន ដូចនេះ វាមិនរំខាន ដល់ការមើលឃើញ នោះទេ៕
ប្រភព: twitter.com/kyoufujibaya