Search

[ព័ត៌មាន] Apple ទទួលស្គាល់ បញ្ហា ភាគរយថ្ម មិនអាប់ដេត នៅលើ iPhone 6s

TimeZone-Bug
ក្រុមហ៊ុន Apple បានទទួលស្គាល់ថា ពិតជាមានបញ្ហានៅលើ iPhone 6s និង iPhone 6s Plus របស់ខ្លួន ដែលធ្វើអោយវា មិនបាន អាប់ដេត ភាគរយថ្ម បង្ហាញនៅលើ របាខាងលើ អេក្រង់។ បញ្ហានេះ ត្រូវបាន គេរកឃើញថា វាកើតឡើង នៅពេល អ្នកប្រើប្រាស់ iPhone 6s ធ្វើការកំណត់ ម៉ោងដោយខ្លួនឯង ឬផ្លាស់ប្តូរ Time Zone នៅពេលធ្វើដំណើរ នៅក្នុង Settings-> General-> Date & Time ប៉ុណ្ណោះ។

ក្រុមហ៊ុន Apple បានណែនាំអោយ ដោះស្រាយបញ្ហានេះ​ ជាបណ្តោះអាសន្ន ដោយ បិទបើកទូរស័ព្ទម្តង រួចចូលទៅ Settings-> General-> Date & Time ហើយត្រង់ Set Automatically សូមចុចបើកយក ON។ Apple ថា ខ្លួន នឹងសើុបអង្កេត បញ្ហានេះ ដើម្បីស្វែងរកដំណោះស្រាយ៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook