Search

[ព័ត៌មាន] f.lux ដែលជា ម្ចាស់ដើមបង្កើត បច្ចេកវិទ្យាស្រដៀង Night Shift ស្នើអោយ Apple បើកកូដឯកជន មុខងារនេះ

Night Shift iOS 9.3
អ្នកអភិវឌ្ឍកម្មវិធី f.lux ដែលជាកម្មវិធីធ្វើអោយពន្លឺអេក្រង់ស្រទន់ ទៅតាមពេលវេលា លោក Michael Herf បានបង្ហាញ ប្រតិកម្មខ្លះៗ នៅពេល Apple ដាក់បញ្ចេញ មុខងារថ្មីមួយ នៅលើ កំណែទំរង់សាកល្បង iOS 9.3 Beta ឈ្មោះថា “Night Shift” ដែលមាន មុខងារស្រដៀងនឹង កម្មវិធី f.lux របស់លោក។

Herf បានអោយដឹងថា f.lux បានជួយកែបញ្ហា ផលប៉ះពាល់ដល់រាងកាយ ដែលបណ្តាលមកពី ការទទួលយកពន្លឺពណ៌ខៀវត្រជាក់ច្រើនពេក នៅពេលយប់ ពីអេក្រង់ស្មាតហ្វូន ឬថេបប៉្លេត (ពិសេស អ្នកចូលចិត្ត ឆែកមើលទូរស័ព្ទយប់ជ្រៅ)។ ការទទួលពន្លឺនេះ​ អាចធ្វើអោយ អ្នកប្រើប្រាស់ប្រាស់ ក្រគេងលក់ និងពន្យាការងងុយគេង បានរហូត 1 ម៉ោង… ដែលជា ប្រការ មិនល្អ ដល់សុខភាព។

Herf បានបន្តថា ការបំពាក់មុខងារ Night Shift នៅលើ iOS 9.3 Beta គឺជា ការចូលរួមដ៏ធំ របស់ Apple ក្នុងការ ដោះស្រាយបញ្ហានេះ ប៉ុន្តែ បានស្នើសុំយ៉ាងទទូចអោយ Apple បើកកូដឯកជន របស់មុខងារនេះ ដើម្បីអោយ ខ្លួន ដែលជា ម្ចាស់គំនិតបង្កើតកម្មវិធីនេះមុនគេ អាចបង្កើត កម្មវិធីរបស់ខ្លួន បង្ហោះលើ App Store ដោយស្របច្បាប់។

គួររំលឹកថា f.lux បានដាក់បញ្ចេញនៅលើ ហាងកម្មវិធី Mac App Store នៅក្នុង ឆ្នាំ 2009 ហើយបន្ទាប់មក នៅលើ iOS App Store នៅក្នុង ឆ្នាំ 2011 ប៉ុន្តែ ដោយសារតែវា ប្រើកូដឯកជន របស់ Apple វាអាចដំឡើងបាន តែនៅលើ ម៉ាសីុនដែលបានហែកគុក តែប៉ុណ្ណោះ។ បន្ទាប់មក Apple បានស្នើសុំ Herf អោយដក f.lux ចេញពី វិុបសាយបង្ហោះកូដរបស់ខ្លួន នាខែ វិច្ឆិកា ឆ្នាំទៅ នៅពេល រកឃើញថា វាត្រូវបាន គេយកទៅដំឡើង តាមរយៈកម្មវិធី Xcode 7 ដោយវិធី SideLoad។

នេះ មិនមែនជាលើកដំបូងទេ ដែលគេ យល់ថា Apple បានលួចគំនិត បច្ចេកវិទ្យាខ្លះ ពីកម្មវិធីកែកុនប្រព័ន្ធ នៅលើ Cydia ជាក់ស្តែងដូចជា មុខងារ SpotLight សំរាប់រាវរក (មុខងារស្រដៀង Watson និង Sherlocked) និង មុខងារ Night Shift (ស្រដៀង កម្មវិធី f.lux) នេះជាដើម៕
ប្រភព: justgetflux




Loading...

ចូលរួមមតិតាមរយៈ Facebook