Search

[ព័ត៌មាន] iPhone 7 នឹង អាចសាកថ្មដោយឥតប្រើខ្សែ ដូច Apple Watch ដែរ

apple iphone wireless charge
iPhone ជំនាន់ក្រោយ ដែលមានគំរោងនឹងចេញចុងឆ្នាំនេះ ឬហៅថា iPhone 7 នឹងបំពាក់បច្ចេកវិទ្យា ការពារជំរាបទឹក, មិនមានរន្ធដោត 3.5 ម.ម ហើយអាចសាកថ្ម ដោយឥតប្រើខ្សែ ដូច Apple Watch ដែរ… នេះបើតាម ប្រភពពីវិុបសាយ FastCompany.com។

ប្រភព បានបន្តទៀតថា ការបំពាក់មុខងារសាកថ្ម ដោយគ្រាន់តែបន្តុប iPhone នៅលើ បន្ទៈសាក ដូច Apple Watch នោះមិនមែនជា រឿងលំបាកនោះទេ ព្រោះនេះ ជាបច្ចេកវិទ្យាដែលមានស្រាប់។ ចំណែក រឿងរន្ធដោតកាសវិញ Apple កំពុងធ្វើការ ជាមួយក្រុមហ៊ុន Cirrus Logic ដើម្បីបង្កើត ឈីបសម្លេងថ្មីមួយ ដើម្បីអោយវា អាចប្រើបានជាមួយ រន្ធ Lightning។ ចំណែក កាសស្តាប់ត្រចៀកថ្មី នឹងបំពាក់ បច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន ពីខាងក្រៅ របស់ ក្រុមហ៊ុន Wolfson Microelectronics។

FastCompany យល់ថា កាស EarPods ថ្មីនេះ នឹងតំរូវអោយអ្នកប្រើប្រាស់ ទិញក្រៅបន្ថែម ហើយវានឹង ស្ថិតក្រោមផ្លាកសញ្ញា របស់ Beats… មិនមែន Apple នោះទេ៕
ប្រភព: fastcompany




Loading...

ចូលរួមមតិតាមរយៈ Facebook