Search

[ព័ត៌មាន] មានគេ អាចហែកគុក iOS 9.2.1 បានហើយ!

apple iOS-9.2.1-Jailbreak
អ្នកបំបែកកូដម្នាក់ឈ្មោះ Luca Todesco រហ័សនាមក្នុងធ្វីតធើ @qwertyoruiop បានសំរេចជោគជ័យ ក្នុងការហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ កំណែទំរង់សាកល្បង iOS 9.2.1 ហើយ។ ហើយគាត់ ថែមទាំងបានបង្ហាញ រូបភាពលើអេក្រង់ iPhone 6 របស់គាត់ ដែលដំណើរការ Cydia នៅលើ គណនីធ្វីតធើទៀតផង។

គាត់បានសរសេរថា “I lied. All Hail 화격자 리더. No releases.” ដែលនេះ មានន័យថា “ខ្ញុំកុហក។ ស្វាគមន៍គោរព អ្នកដឹកនាំ។ នឹងមិនមានការដាក់បញ្ចេញនោះទេ“។

iOS 9.2.1 Kernel Dump

ការ dump Kernel ប្រព័ន្ធ iOS 9.2.1 ដោយ Todesco

បើទោះជា គាត់ បាននិយាយថា មិនដាក់បញ្ចេញ ពិតមែន ប៉ុន្តែ គាត់ ទំនងជា ផ្តល់អ្វីដែលគាត់រកឃើញ ទៅដល់ក្រុមបំបែកកូដដទៃទៀត ដើម្បីបង្កើត កម្មវិធីហែកគុក សំរាប់សាធារណៈជន។ ជាក់ស្តែង Todesco ធ្លាប់បាន ផ្តល់ការរកឃើញរបស់គាត់ ទៅដល់ក្រុម Pangu ដើម្បីបង្កើត កម្មវិធីហែកគុក សំរាប់ ប្រព័ន្ធ iOS 9.0-9.0.2 ជាដើម។

គូួររំលឹកថា ក្រុមបំបែកកូដចិនមួយទៀតឈ្មោះ TaiG ក៏មានដំណឹងលេចលឺថា កំពុងបង្កើតកម្មវិធីសំរាប់ហែកគុក iOS 9.2.1 ដែរ ប៉ុន្តែ គេមិនដឹងថា តើ TaiG និង Todesco ប្រើចន្លោះប្រហោងតែមួយ ឬយ៉ាងណា នោះទេ។

ខណៈដែល បច្ចុប្បន្ន កំណែទំរង់ iOS 9.2.1 ស្ថិតក្នុងដំណាក់កាល សាកល្បង នៅឡើយ ដូចនេះ អ្នកប្រើប្រាស់ គួររង់ចាំ ទំរាំ Apple បញ្ចេញវា ជា សាធារណៈ ជាមុនសិន ទើបសង្ឃឹមឃើញមុខ កម្មវិធីហែកគុក តាមក្រោយ៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook