Search

[ព័ត៌មាន] Apple នឹងលុបបំបាត់ រន្ធដោតកាស 3.5 ម.ម ហើយនឹងជំនួសវិញនូវ កាស EarPod ប្លូធូស

apple bluetooth earpods
កាលពី 6 អាទិត្យមុន វិុបសាយ Mac Otakara របស់ជប៉ុន បានរាយការណ៍ថា Apple មានគំរោងនឹង លុបបំបាត់ចោល រន្ធដោតកាស 3.5 ម.ម ដោយងាកទៅប្រើ រន្ធដោតកាស Lighting តែមួយវិញ។ បន្ថែមលើព័ត៌មាននេះ វិុបសាយចិនមួយឈ្មោះ Anzhuo.cn កាលពីពេលថ្មីៗនេះ បានចេញមុខអះអាងថា ព័ត៌មាននេះ ជារឿងពិត… ដោយផ្អែកទៅលើ ប្រភពពី អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់អោយ Apple ដែលសុំមិនបញ្ចេញឈ្មោះ។

វិុបសាយ Mac Otakara រាយការណ៍ដំបូងថា Apple ទំនងជានឹង ដាក់បញ្ចេញ កាស EarPod ដោយប្រើរន្ធដោត Lightning ដោយភ្ជាប់ក្នុងប្រអប់មកជាមួយ iPhone ប៉ុន្តែបើតាម វិុបសាយ Anzhuo.cn វិញ បានលើកឡើងថា Apple នឹងជំនួស កាស EarPod ចាស់ ជាមួយនឹង កាស EarPod ប្លូធូសថ្មី ដោយឥតប្រើខ្សែ។ ហើយសំរាប់ កាសចាស់ៗ ដែលចង់ប្រើជាមួយ iPhone ក្រោយៗ នឹងត្រូវទិញ ឌុយបំលែង រន្ធដោត Lightning ទៅរន្ធ 3.5 ម.ម។
Philips Fidelio NC1L
គួររំលឹកថា បច្ចុប្បន្ន មានការដាក់លក់ កាសស្តាប់ត្រចៀក ប្រើរន្ធដោត Lightning រួចទៅហើយ នៅលើទីផ្សារ ដែលរួមមាន Philips Fidelio M2L និង Fidelio NC1L ជាដើម៕
ប្រភព: Anzhuo.cn




Loading...

ចូលរួមមតិតាមរយៈ Facebook