ក្រុមហ៊ុន Apple កំពុងរៀបគំរោង បង្កើតព្រឹត្តិការណ៍មួយ នាខែមីនា ឆ្នាំក្រោយនេះ ដើម្បីបង្ហាញមុខ Apple Watch ជំនាន់ទី 2 និង iPhone 6c អេក្រង់ 4 អីុង ដែលជា ជំនាន់ក្រោយរបស់ iPhone 5s… នេះបើតាម វិុបសាយ 9to5Mac។ ប្រភព បានបន្តទៀតថា ព្រឹត្តិការណ៍នេះ អាចក្លាយជា ព្រឹត្តិការណ៍អចិន្ត្រៃយ៍ថ្មី ប្រចាំឆ្នាំ ព្រោះនេះ ឆ្នាំទី 2 ជាប់ៗគ្នាហើយ។
គួររំលឹកថា កាលពីខែ មីនា ដើមឆ្នាំនេះ Apple ក៏បានបង្កើត ព្រឹត្តិការណ៍មួយដែរ ដែលបង្ហាញខ្លួន Apple Watch ជំនាន់ទី 1 និង Macbook Pro ថ្មី។ Apple ក៏ធ្លាប់បង្កើត ព្រឹត្តិការណ៍ខែមីនា នាឆ្នាំ 2012 ដែរ ដែលកាលនោះ គឺជា ការប្រកាសពី iPad Retina ជំនាន់ដំបូង៕
ប្រភព: 9to5Mac