ក្រុមហ៊ុន Apple ថ្ងៃនេះ បានស្នើសុំ ប៉ាតង់កម្មសិទ្ធបញ្ញា ទាក់ទងនឹង ប្រព័ន្ធកាត់បន្ថយការរង្គើ ដែលអាច ការពារអេក្រង់ និងគ្រឿងបន្លាស់ ខាងក្នុង iPhone នៅពេលធ្លាក់បាន។ ប៉ាតង់នេះ មានឈ្មោះថា “ប្រព័ន្ធការពារអេក្រង់សកម្ម សំរាប់ ឧបករណ៍អេឡិចត្រូនិក”។
Apple បានអោយដឹងថា ឧបករណ៍អេឡិចត្រូនិក ងាយនឹងជួបប្រទះ ព្រឹត្តិការណ៍ធ្លាក់ ជាញឹកញាប់ណាស់ ហើយ នៅពេលដែលវា ធ្លាក់ វានឹងអាចនឹង ធ្វើអោយ ខូចខាតដល់ ស្រទាប់អេក្រង់ ឬគ្រឿងបន្លាស់របស់អេក្រង់ ដទៃទៀត។ ការជួសជុលការខូចខាតនេះ អាចនឹងមានតំលៃថ្លៃ ឬ ពិបាកនឹងធ្វើការជួសជុល។ ដំណោះស្រាយ របស់ Apple គឺបង្កប់នូវ គន្លឹះខ្ទាស់ ដែលបង្កើតឡើងពី ផ្លាស់ស្ទីក ឬលោហធាតុផ្សេងៗ នៅជុំវិញអេក្រង់ ឬផ្នែកគែមអេក្រង់។ នៅពេល ដែលឧបករណ៍ សង្កេតតាមដាន តាមរយៈសិុនស័រ ដឹងថា វា ក្នុងកំពុងតែធ្លាក់ នោះគន្លឹះខ្ទាស់នេះ នឹងលោតចេញមកក្រៅខ្ពស់ជាងអេក្រង់ ដែលអាចការពារ មិនអោយអេក្រង់ ប៉ះនឹងដី ឬថ្ម បាន។ គន្លឹះខ្ទាស់នេះ នឹងលោតចូលស្មើតួអេក្រង់វិញ នៅពេល សិុនស័រ តាមដានដឹងថា ការធ្លាក់បានកន្លងផុតទៅ, ឬនៅពេល អ្នកប្រើប្រាស់ ចុចបិទវា ឬនៅរយៈពេល កំណត់ណាមួយ ជាក់លាក់ ក្រោយពេលធ្លាក់៕
ប្រភព: PatentlyApple