ក្រុមការងារ Pangu បានដាក់បញ្ចេញ កម្មវិធី Jailbreak របស់ខ្លួន ដើម្បីប្រើ ហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.0, 9.0.1 និង 9.0.2។ សំរាប់ អ្នកដែលចង់ហែកគុក គប្បីប្រាកដថា ឧបករណ៍របស់ខ្លួន បានដំឡើង ទៅកាន់ ប្រព័ន្ធ iOS 9 តាមរយៈ iTunes (ហៅថា Clean Install/Restore) ហើយមិនធ្លាប់ ធ្វើការអាប់ដេត តាមរយៈ OTA នៅក្នុង Settings នោះទេ ព្រោះ កម្មវិធីហែកគុកនេះ មានបញ្ហាច្រើន ជាមួយ ឧបករណ៍ដែលបានអាប់ដេត ទៅកំណែទំរង់ថ្មីតាមរយៈ OTA នេះ។ ដើម្បីហែកគុក សូមអនុវត្ត តាមវិធីខាងក្រោម:
តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch និង iPad ដំណើរការលើ ប្រព័ន្ធ iOS 9.0 ដល់ 9.0.2
– កម្មវិធី Pangu ដោនឡូដបានពី: http://en.pangu.io
– កុំព្យូទ័ររបស់លោកអ្នក ត្រូវមាន អីុនធើណែត
– សូមប្រាកដថា កម្មវិធី iTunes ស្គាល់ ឧបករណ៍របស់លោកអ្នក តែបើវា មិនស្គាល់ សូមអាប់ដេត កម្មវិធី iTunes ដោយដោនឡូដវាពី http://www.apple.com/itunes
មុននឹង Jailbreak ត្រូវ:
–> ដាក់ទូរស័ព្ទទៅ មុខងារ AirPlane Mode
–> បិទ លេខកូដចាក់សោរអេក្រង់ Passcode & Fingerprint
–> បិទ មុខងារ Find My iPhone
ដំណាក់កាលត្រៀមខ្លួន:
1. បិទលេខកូដចាក់សោរអេក្រង់ និងស្កែនក្រយៅដៃ: ជាដំបូង សូមចូលទៅ Settings-> Passcode-> រួចរើសយក Turn Passcode Off-> Turn Off។ ធ្វើដូចនេះ សំរាប់ការបិទ មុខងារ ស្កែនក្រយៅដៃ ដោយរើសយក Fingerprints-> Passcode Unlock-> OFF។
2. បិទ Find My iPhone: ត្រឡប់មក ផ្ទាំង Settings ដើមវិញ តែម្តងនេះ សូមរើសយក iCloud ហើយរំកិលអេក្រង់ចុះក្រោម រួចរើសយក Find My iPhone។ វាយលេខសំងាត់ គណនី iCloud ចូល រួចចុច Turn Off។
3. ដាក់ iPhone ក្នុងមុខងារ Airplane Mode: ដោយចូលទៅ Settings-> Airplane Mode -> ON រួច ដោត iPhone អ្នក ចូលទៅកាន់ កុំព្យូទ័រ ហើយបើកកម្មវិធី iTunes។
ដំណាក់កាល Jailbreak:
4. សូមចូលទៅ អសយដ្ឋាន: http://en.pangu.io រួចចុច ប៊ូតុង “Download” ដើម្បី ដោនឡូដ កម្មវិធីសំរាប់ Jailbreak។ ក្រោយដោនឡូដចប់ហើយ សូមពន្លាវា រួចហើយ ចុចប៊ូតុង Mouse ខាងស្តាំ (Right-Click) លើអាយខនកម្មវិធី pangu.exe រួចរើសយក Run as administrator។
5. រង់ចាំទំរាំ កម្មវិធី Pangu ស្គាល់ឧបករណ៍ របស់អ្នក ហើយចុចប៊ូតុង Start-> Already Backup ដើម្បីចាប់ផ្តើម ការ Jailbreak។ ធ្វើតាម ណែនាំ នៅលើ ផ្ទាំងកម្មវិធី Pangu រហូតដល់ ភាគរយវា លោតដល់ 100% នោះមានន័យថា ការហែកគុក របស់អ្នក បានសំរេចហើយ៕
សូមមើលវីដេអូខាងក្រោម សំរាប់ ជំហានលំអិត: