Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.0.2 ដើម្បីកែបញ្ហាបិទបើក អីុនធើណែត របស់បណ្តាញទូរស័ព្ទ

apple-ios-9.0.2
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មីចុងក្រោយ 9.0.2 ហើយ ក្រោយពេល ដាក់បញ្ចេញ iOS 9.0.1 បានតែមួយអាទិត្យសោះ។ កំណែទំរង់ថ្មីនេះ ចេញមកដើម្បីកែប្រែបញ្ហា ដូចតទៅ:

● បញ្ហាក្នុងការបិទបើក អីុនធើណែត របស់បណ្តាញទូរស័ព្ទ (2G/3G/4G)
● បញ្ហាចុះឈ្មោះ iMessage មិនបានសំរេច
● ពេលធ្វើការ backup ទៅកាន់ iCloud ដោយខ្លួនឯង មានការរអាក់រអួល
● ដោះស្រាយបញ្ហា អេក្រង់បង្វិលមិនត្រឹមត្រូវ ពេលទទួលសារដាស់តឿន
● ធ្វើអោយ កម្មវិធី podcast មានស្ថេរភាពឡើង
● ដោះស្រាយ ចន្លោះប្រហោង សុវត្ថិភាពចាក់សោរអេក្រង់ បង្កឡើងដោយ Siri

apple-ios-9.0.2

លោកអ្នក អាចដំឡើងទៅកាន់ កំណែទំរង់នេះ បានតាម 2 របៀបគឺ តាម OTA ដោយផ្ទាល់លើទូរស័ព្ទ ដោយចូលទៅ Settings-> General-> Software Update -> Download and Install ឬក៏ដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួចប្រើ កម្មវិធី​ iTunes នៅលើ កុំព្យូទ័រ ដើម្បីអាប់ដេត៕

លីងដោនឡូដ Firmware iOS 9.0.2:




Loading...

ចូលរួមមតិតាមរយៈ Facebook