Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធ iOS កំណែទំរង់ថ្មី 9.0.1 ដើម្បីកែបញ្ហា គាំងត្រង់ Slide To Upgrade

Apple ios-9.0.1
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 9.0.1 ហើយ ដើម្បីកែបញ្ហា ពេល អ្នកប្រើប្រាស់ ដំឡើងទៅប្រព័ន្ធនេះ ជាប់គាំងត្រង់ផ្ទាំង “Slide to Upgrade”។ ក្រៅពីនេះ កំណែទំរង់នេះ ក៏មានកែបញ្ហាមួយចំនួនដូចខាងក្រោម:
● នាឡិការោទ៍ ជួនកាលមិនលឺសំលេងរោទ៍
● កម្មវិធី Safari និង Photos បង្ហាញផ្ទាំងរញ៉េរញ៉ៃ ឬរូបភាពទាញវៀច នៅពេលចុចបញ្ឈប់ ជាបណ្តោះអាសន្ន នូវការចាក់មើល វីដេអូ
● អ្នកប្រើប្រាស់ ដែលកំណត់ APN ដោយខ្លួនឯង បានត្រឹមត្រូវហើយ តែអីុនធើណែត មិនដំណើរការ

លោកអ្នក អាចដំឡើងទៅកាន់ កំណែទំរង់នេះ បានតាម 2 របៀបគឺ តាម OTA ដោយផ្ទាល់លើទូរស័ព្ទ ដោយចូលទៅ Settings-> General-> Software Update -> Download and Install ឬក៏ដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួចប្រើ កម្មវិធី​ iTunes នៅលើ កុំព្យូទ័រ ដើម្បីអាប់ដេត៕

លីងដោនឡូដ iOS 9.0.1:




Loading...

ចូលរួមមតិតាមរយៈ Facebook