Search

[ព័ត៌មាន] លេចចេញសម្បកក្រោយ iPhone 6s Plus បង្ហាញថា ម៉ូដែលក្រោយនេះ នឹងធន់ ជាមួយការកាច់កោង

សម្បកក្រោយ iPhone 6+
រូបភាព សម្បកក្រោយ របស់ iPhone ជំនាន់ក្រោយ គឺ iPhone 6s Plus ត្រូវបាន បង្ហោះ នៅលើ អីុនធើណែត កាលពីពេលថ្មីៗនេះ ដោយវិុបសាយ FutureSupplier។ ប្រភព បានបន្តអោយដឹងថា iPhone 6s Plus មានសម្បកក្រៅដែល រឹុងមាំជាង បើធៀបនឹង ម៉ូដែលមុនៗ (iPhone 6/6+)។

បើតាម ការសង្កេតលើ រូបភាព បានបង្ហាញថា ម៉ូដែលក្រោយនេះ នឹងនៅតែ មានវ៉ាន់ពណ៌ស ការពារ អង់តែនក្នុងទូរស័ព្ទ ពីការឆ្លងរលកសញ្ញា នៅឡើយ ហើយសំរាប់ ការរចនាវិញ គឺ គេឃើញមាន រន្ធមួលខ្ចៅថ្មី 2 (រង្វង់ក្រហម) ត្រូវបាន គេបន្ថែមថ្មី។ រន្ធមួលខ្ចៅថ្មី ត្រង់ផ្នែកខាងលើ-ឆ្វេង ពីមុន គឺជា កន្លែងដាក់ ឧបករណ៍បំពងសម្លេង ដែលនេះ បញ្ជាក់ថា អាចនឹងមាន ការផ្លាស់ប្តូរ ឧបករណ៍បំពងសម្លេង។
សម្បកក្រោយ iPhone 6s

ការអះអាងនេះ​ គឺស្របនឹង ដំណឹងលេចលឺ កន្លងមក ដែលថា Apple នឹងកែតំរូវ បញ្ហា តួម៉ាសីុន iPhone 6+ ដែលងាយនឹងកោង ដោយប្រើ សម្បកអាលុយមីញ៉ូមថ្មីឈ្មោះ អាលុយមីញ៉ូម ស៊េរី 7000។
គួររំលឹកថា Apple ត្រូវបាន គេរំពឹងថា នឹងប្រកាសពី iPhone 6s/6s+ ថ្មី នាអំឡុង ខែកញ្ញា ចុងឆ្នាំនេះ ហើយ អ្នកវិភាគជឿថា Apple នឹងអាចលក់ iPhone 6s ថ្មី រហូត 85-90 លានគ្រឿង រហូតដល់ដំណាច់ឆ្នាំ៕
ប្រភព: FutureSupplier




Loading...

ចូលរួមមតិតាមរយៈ Facebook