ក្រុមការងារ iFixit ដែលជំនាញខាង ដោះរុះរើ ផលិតផល Apple កាលពីពេលថ្មីៗនេះ បានដោះរុះរើ ម៉ាសីុនចាក់ចំរៀង iPod Touch 6G ដែល Apple ទើបតែ បញ្ចេញលក់ កាលពីពេលថ្មីៗនេះ។ បើមើលតាម លក្ខណៈសម្បត្តិ iPod Touch 6G មានគុណសម្បត្តិ ស្រដៀងនឹង iPhone 6 ដែរ ហើយនេះ គឺជា អ្វីដែល ក្រុម iFixit បានរកឃើញ៖
– ម៉ាសីុនថ្មីនេះ ប្រើថ្មធំជាង ម៉ូដែល iPod Touch 5G មុន 13 mAh គឺ 1040 mAh ប្រើភ្លើង 3.83V/3.99Wh
– បើទោះជាមាន កាម៉េរា 8MP ដូច iPhone 6 ដែរ ប៉ុន្តែ សមត្ថភាពមួយចំនួន ត្រូវបាន គេកាត់បន្ថយ ដូចជា មិនមាន កញ្ចក់ត្បូងកណ្តៀង ការពារកែវម៉ាសីុនថត, មិនមាន មុខងារការពារការញ័រពេលថតរូប ហើយចំណែកទំហំ Aperture ក៏តូចជាងដែរ គឺ f/2.4 ខណៈដែល Aperture របស់ iPhone 6 មានទំហំ f/2.2
– បន្ទៈឈីប Apple A8 APL1011 Soc អង្គគណនា 2 គ្រាប់ ដូច iPhone 6 ដែរ ប៉ុន្តែ ល្បឿនរបស់វា ត្រូវបាន កំហិតអោយរត់ត្រឹម 1.1GHz ប៉ុណ្ណោះ ខណៈដែល អង្គគណនា របស់ iPhone 6 រត់ក្នុងល្បឿនពេញ 1.4GHz ក្នុងមួយគ្រាប់
– អង្គចងចាំ 1GB ប្រភេទ LPDDR3 របស់ SK Hynix
ក្រុមការងារ iFixit បានផ្តល់ពិន្ទុដល់ iPod Touch 6G ថ្មីនេះ សំរាប់ ភាពងាយស្រួលក្នុងការជួសជុស តែ 4/10 ប៉ុណ្ណោះ ដោយ ពិន្ទុ 10 ពេញ គឺសំដៅលើ ភាពងាយស្រួល ជួសជុលបំផុត។ ការដាក់ពិន្ទុអោយទាបនេះ ដោយសារ
– ការគាស់សម្បក និងផ្លាស់ប្តូរគ្រឿងបន្លាស់ គឺលំបាកណាស់៖
– សម្បកវាខាងក្រៅ មិនមាន ខ្ចៅសំរាប់មួលដោះនោះទេ គឺគេប្រើ ការកិប និងបិទកាវ
– គ្រឿងបន្លាស់ជាច្រើន ត្រូវបាន គេផ្សារភ្ជាប់គ្នា… បើផ្នែកណាមួយខូច អាចនឹងចំណាយថ្លៃច្រើន ដើម្បីផ្លាស់ប្តូរ ឬត្រូវផ្លាស់ប្តូរ ផ្នែកទាំងមូលតែម្តង
ប្រភព: iFixit