Search

[លឺគេថា] Apple នឹងបញ្ចេញលក់ iPad Pro អេក្រង់ 12.9 អីុង នាខែ វិច្ឆិកា ចុងឆ្នាំនេះ

Apple iPad Pro 12.9 Inchបណ្តាញផ្គត់ផ្គង់ គ្រឿងបន្លាស់ របស់ Apple ត្រូវបាន គេរំពឹងថា នឹងចាប់ផ្តើម ការផ្គត់ផ្គង់ គ្រឿងបន្លាស់ សំរាប់ ម៉ាសីុន iPad ម៉ូដែលថ្មីឈ្មោះ iPad Pro អេក្រង់ 12.9 អីុង នាខែ កញ្ញានេះ ដើម្បីផលិតអោយទាន់ ការបើកលក់ នាខែ វិច្ឆិកា ចុងឆ្នាំ… នេះបើតាម របាយការណ៍ពី DigiTimes។ ប៉ុន្តែ របាយការណ៍ បានអោយដឹងថា ចំនួនការកម៉្មង់ផលិតរបស់ Apple គឺអាច នឹងមានចំនួនតិច ជាងការរំពឹងទុករបស់ទីផ្សារ។

ថេបប៉្លេតម៉ូដែលថ្មីនេះ នឹងផ្គុំឡើងដោយ រោងចក្រ Foxconn របស់ចិន ហើយគេជឿថា វាមានគោលដៅ សំរាប់ទីផ្សារ ធុរកិច្ច និងវិស័យអប់រំ ដោយភ្ជាប់មក ជាមួយមុខងារនូវថ្មីៗរបស់ iOS 9 ដែលរួមមាន មុខងារបែកចែកអេក្រង់ជា 2 និងមុខងារ Picture-In-Picture ជាដើម៕
ប្រភព: Digitimes




Loading...

ចូលរួមមតិតាមរយៈ Facebook