Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ កំណែទំរង់ថ្មី ប្រព័ន្ធ iOS 8.3

ios-8-3-firmware-download-link
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.3 ជាសាធារណៈហើយ។ កំណែទំរង់ថ្មីនេះ មានបន្ថែមមុខងារសំខាន់ៗ ចំនួន 2 គឺ ឃីប៊ត Emoji កែថ្មី និងការទ្រទ្រង់មុខងារ CarPlay ដោយមិនបាច់តខ្សែ។ ក្រៅពីនេះ គឺជា ការកែកុន កំហុសឆ្គងតូចៗ និង បង្កើនល្បឿន បើកកម្មវិធី ដែលមានស្រាប់ នៅក្នុងប្រព័ន្ធ។

ios-8.3-firmware-download-link
ប្រព័ន្ធ iOS 8.3 ថ្មីនេះ អាចអាប់ដេតបាន នៅលើ iPhone 4s/5/5c/5s/6/6+, iPod Touch 5G, iPad 2/3/4/Air/Air 2 និង iPad mini/2/3 តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update ឬដោនឡូដ ឯកសារដំឡើង Firmware ខាងក្រោម រួចប្រើ កម្មវិធី iTunes ដើម្បី អាប់ដេត។
លីងឯកសារដំឡើង iOS 8.3:

ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook