សំរាប់លោកអ្នក មានការលំបាក ក្នុងការសំគាល់ ឧបករណ៍របស់ខ្លួន មិនដឹងថា ម៉ូដែលអ្វី ហើយមិនដឹងថា គួរដោនឡូដ ឯកសារ Firmware មួយណា អោយត្រូវនឹង ឧបករណ៍ខ្លួន ឥឡូវនេះ អស់លែងមានការបារម្ភហើយ ជាមួយនឹង កម្មវិធី iCheckUp។ ក្រៅពី ផ្តល់ព័ត៌មាន ទូទៅ ទាក់ទងនឹង ឧបករណ៍របស់អ្នក កម្មវិធីនេះ ក៏មាន មកជាមួយនូវ មុខងារតេស្តផ្សេងៗ របស់ឧបករណ៍ ដូចជា មុខងារប៉ះ សម្លេង កាម៉េរា ភ្លើងពិល និង ការហៅចេញ ជាដើម ដែលជួយសំរួល ដល់លោកអ្នក ក្នុងការតេស្ត មុននឹងទិញ ឧបករណ៍បន្ត ពីអ្នកដទៃ។
តំរូវការជាមូលដ្ឋាន:
– កម្មវិធី iCheckUp ដោនឡូដ ដោយឥតគិតថ្លៃ បានពី App Store: http://bit.ly/iCheckUp
– iPhone, iPod Touch និង iPad ដែលដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 6.0 ឬខ្ពស់ជាងនេះ
វិធីដំឡើង:
1. សូមចុចលីងនេះ: http://bit.ly/iCheckUp ពី ឧបករណ៍របស់លោកអ្នក ឬចូលទៅ App Store-> Search រួចវាយពាក្យថា iCheckUp រួចចុចប៊ូតុង Seach ដើម្បីរាវរក។ បន្ទាប់មក ចុចលើ កម្មវិធី iCheckUp រួចរើសយក GET-> INSTALL ដើម្បីដំឡើង។
2. ក្រោយដំឡើងរួច សូមបើកកម្មវិធី iCheckUp នេះ។ បើ វាលោតផ្ទាំង ពាណីជ្ជកម្មធំ សូមចុចលើ ប៊ូតុង INSTALL ដើម្បីបិទវា។ ការជួយចុចនេះ ប្រៀបដូចលោកអ្នក បានឧបត្ថម្ភ ដល់ក្រុមយើង ដូច្នោះដែរ។
3. កម្មវិធីនេះ ត្រូវបាន បែងចែកជាពីរផ្នែក គឺ៖ ផ្នែកព័ត៌មានទូទៅ ដែលនឹងបង្ហាញពី ព័ត៌មានផ្សេងៗ ដូចជា ម៉ូដែលកូដ (កូដនេះ ប្រើដើម្បីងាយស្រួលរើសយក Firmware សំរាប់ Restore/Update), ប្រភេទ អង្គគណនា, អង្គក្រាហ្វិក និងអង្គចងចាំ ជាដើម។ ចំណែកផ្នែកទីពីរ គឺជា ផ្នែកសំរាប់ តេស្តផ្នែករឹង របស់ឧបករណ៍។
មុខងារតេស្តផ្នែករឹង:
ត្រង់ផ្នែកនេះ លោកអ្នក អាចធ្វើការតេស្តផ្នែករឹងផ្សេងៗ ដូចជា៖
4. មុខងារប៉ះ: ប្រើម្រាមដៃមួយ ដើម្បីតេស្ត មុខងារប៉ះធម្មតា ឬប្រើម្រាមដៃ 2 ឬច្រើន ចុចលើ ការ៉ូ ដើម្បីតេស្តមុខងារ ប៉ះច្រើនកន្លែង (Multi Touch)។ តេស្ត ដើម្បីឆែកមើលថា អេក្រង់របស់យើង មានខូច មុខងារប៉ះ កន្លែងណា ឬអត់។
5. សម្លេង និងរំញ័រ: ពេលចុចតេស្ត ត្រូវសង្កេតថា មានលឺ សម្លេង និង រំញ័ររបស់ទូរស័ព្ទ ឬអត់។
6. កាម៉េរាថត (មុខ/ក្រោយ): លោកអ្នក ត្រូវបើក Allow Camera Access ហើយពេលថត លោកអ្នក អាចផ្លាស់ប្តូរឆែកមើល កាម៉េរា ខាងមុខ ឬខាងក្រោយ ដោយចុចលើ ប៊ូតុងដែលនៅ ផ្នែកខាងលើ-ស្តាំគេ នៃអេក្រង់។ ចុចប៊ូតុងថតរូប រួចចុច Use Photo ដើម្បីបញ្ចប់ការតេស្ត។
7. ភ្លើងពិល: ចុចពីរដង លើប៊ូតុងតេស្ត ដោយម្តង ដើម្បីបើកភ្លើង និងម្តងទៀត ដើម្បីបិទភ្លើង។
8. តេស្តការហៅចេញ: វាយលេខណាមួយ រួចចុច Call ដើម្បីឆែកមើលថាតើ សម្លេងពេលសន្ទនា លឺច្បាស់ ឬអត់។ មុខងារនេះ អាចតេស្តបាន តែនៅលើ iPhone ប៉ុណ្ណោះ៕
យើងនឹង បន្ថែមមុខងារផ្សេងៗទៀត នៅពេលក្រោយ៕