Search

[ព័ត៌មានក្តៅ] Apple បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ចុងក្រោយ iOS 8.1.3 ហើយ

iOS 8.1.3
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ចុងក្រោយ iOS 8.1.3 ហើយ ដោយនាំមកនូវ ការកែកុនបញ្ហាខុសឆ្គង របស់ កំណែទំរង់ចាស់ៗ ព្រមទាំង បង្កើនស្ថេរភាព និងល្បឿនប្រើការ។

iOS 8.1.3
បើតាម កំណត់ត្រារបស់ Apple បានប្រាប់ថា កំណែទំរង់ថ្មីនេះ មានការកែប្រែដូចតទៅ:
1. បន្ថយ ទំហំតំរូវការផ្ទៃទំនេរចាំបាច់ សំរាប់ការធ្វើការ អាប់ដេត ប្រព័ន្ធ (Software Update)
2. ដោះស្រាយបញ្ហា ដែល ធ្វើអោយ អ្នកប្រើប្រាស់ មួយចំនួន មិនអាច វាយបញ្ចូល លេខសំងាត់ គណនី Apple ID ដើម្បីបើកប្រើ iMessage និង FaceTime
3. ដោះស្រាយ បញ្ហា ការរាវរកតាម SpotLight មិនបញ្ចេញ ឈ្មោះកម្មវិធី ដែលបានរាវរក
4. ដោះស្រាយ បញ្ហា ការបញ្ជារតាមកាយវិការ មិនដំណើរការ នៅលើ iPad
5. បន្ថែម ការកំណត់ថ្មីៗ សំរាប់ ការធ្វើតេស្ត សំរាប់ វិស័យអប់រំ

លោកអ្នក អាចអាប់ដេត កំណែទំរង់ថ្មីនេះ តាម OTA ដោយចូលទៅ Settings > General > Software Update ឬដោនឡូដ ឯកសារដំឡើងរបស់វា (Firmware) រួចដំឡើងតាម iTunes ក៏បាន៕

លីងដោនឡូដ ឯកសារដំឡើង Firmware iOS 8.1.3:

ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook