Search

[ព័ត៌មាន] Apple ទទួលបានប៉ាតង់ថ្មី ទាក់ទងនឹង បិុចឆ្លាតវៃ សំរាប់ គូរវាសលើ អេក្រង់

Apple Smart Pen
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ ត្រូវបាន គេ ផ្តល់ជូន នូវប៉ាតង់ថ្មីមួយ ទាក់ទងនឹង បិុចឆ្លាតវៃឌីជីថល ដែលអាចប្រើ សរសេរ និងគូររូប នៅលើអេក្រង់ ឬផ្ទៃរាបផ្សេងទៀតបាន។ ប៉ាតង់ថ្មីនេះ មានលេខកូដ 8,922,530 ដែលនិយាយពី បច្ចេកវិទ្យាបិុចឌីជីថល ឥតប្រើខ្សែ ហើយមានបំពាក់ដោយ សិុនស័រតាមដាន ការបង្វិល និងល្បឿន (Accelerometers) ព្រមទាំងមាន ផ្ទៃផ្ទុកទិន្នន័យខាងក្នុង ដែលអាចប្រើ រក្សាទុក និងផ្ទេរប្តូរ អ្វីដែលបាន សរសេរ នៅលើ អេក្រង់ឧបករណ៍ឌីជីថល ឬផ្ទៃរាបផ្សេងទៀត ដូចជា ក្តារខៀន ឬក្រដាស់ ទៀតផង។

Apple Smart Pen
បច្ចេកវិទ្យា បិុចឌីជីថលនេះ មិនមែន ជារឿងថ្មី នោះទេ។ ក្រុមហ៊ុនល្បីៗ ដូចជា Samsung, Wacom, LiveScribe, Adobe… ជាដើម សុទ្ធតែ បានបង្កើត និង មានបិុចឌីជីថល នេះរួចទៅហើយ សំរាប់ប្រើ កត់ត្រា ឬគូររូបឌីជីថល។ ប៉ុន្តែ សំរាប់ បិុចឆ្លាតវៃរបស់ Apple មួយនេះ ក្រៅពីមានមុខងារ ដូច ផលិតផលរបស់ ក្រុមហ៊ុនខាងលើ នេះហើយ វា អាចប្រើ សរសេរ នៅលើ អ្វីក៏បាន មិនចាំបាច់តែ អេក្រង់ ស្មាតហ្វូន ឬថេបប៉្លេត នោះទេ ហើយបញ្ជូនទិន្នន័យដែលបាន សរសេរនេះ​ទៅបង្ហាញលើ អេក្រង់ដទៃទៀត ដូចជា ថេបប៉្លេត កុំព្យូទ័រ ឬ Projector ជាដើម… សាកសម សំរាប់ប្រើ ក្នុងថ្នាក់រៀន ឬអង្គប្រជុំ។

គួររំលឹកថា មុននឹង iPhone បង្ហាញខ្លួន ឧបករណ៍ PDA និងស្មាតហ្វូន ដំបូងៗដែលដើរដោយ Windows Mobile សុទ្ធតែ ប្រើបិុច ដើម្បីចុចប្រើ ព្រោះប៊ូតុង មានរាងតូចៗ។ iPhone បានផ្លាស់ប្តូរទំនោរនេះ ដោយការបញ្ជារ ដោយចុចប្រើ ម្រាមដៃ ដែលនេះធ្វើអោយ ការចុចប្រើ មានភាពងាយស្រួល នៅលើឧបករណ៍តូចៗ ដូចជា ទូរស័ព្ទ។ ប៉ុន្តែ តំរូវការបិុចឌីជីថល នៅតែមាន សំរាប់ ឧបករណ៍អេក្រង់ធំៗ ដូចជា ថេបប៉្លេត ពិសេស សំរាប់កត់ត្រា និងគូរគំនូរ ឌីជីថល ជាដើម។ នេះ ប្រហែលជា អ្វីដែល Apple អាចនឹងបង្កើត សំរាប់ប្រើការ ជាមួយ ថេបប៉្លេត iPad Pro អេក្រង់ 12 អីុង ដែលកំពុងតែ លេចលឺ នោះហើយមើលទៅ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook