Search

[ព័ត៌មាន] ក្រុមហែកគុកចិន TaiG អាប់ដេត កម្មវិធី Jailbreak របស់ខ្លួន អោយទ្រទ្រង់ iOS 8.1.2

TaiG Jailbreak iOS 8.1.2ក្រុមហ៊ុន Apple ទើបតែ ដាក់បញ្ចេញ កំណែទំរង់ iOS 8.1.2 បាន មិនទាន់មួយថ្ងៃផង ក្រុមហែកគុកចិន TaiG បានអាប់ កម្មវិធី Jailbreak របស់ខ្លួន អោយទ្រទ្រង់ iOS 8.1.2 បាត់ទៅហើយ។ ក្រុម TaiG បានអោយដឹងថា កម្មវិធី Jailbreak របស់ខ្លួន ឈ្មោះ TaiG កំណែទំរង់ 1.2.0 ចុងក្រោយ អាចប្រើ សំរាប់ធ្វើការ Jailbreak iOS 8.0 រហូត 8.1.2។

គួររំលឹកថា iOS 8.1.2 ចេញមក ដើម្បីតែកែបញ្ហា បាត់សម្លេងរោទ៍ដែលបានទិញ តែប៉ុណ្ណោះ ហើយមិនមាន បន្ថែម ប្រព័ន្ធសុវត្ថិភាពថ្មីនោះទេ បើធៀបនឹង iOS 8.1.1 ដូចនេះ ហើយទើប ក្រុម TaiG មិនមាន ភាពលំបាក ក្នុងការ អាប់ដេត កម្មវិធី ដើម្បី Jailbreak វា។
លោកអ្នក អាចដោនឡូដ កម្មវិធី TaiG បានពីទីនេះ: http://www.taig.com/en
ប្រភព: TaiG.com




Loading...

ចូលរួមមតិតាមរយៈ Facebook