Search

[ព័ត៌មានក្តៅ] Apple បញ្ចេញកំណែទំរង់ថ្មី iOS 8.1.2

ios 8.1.2
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ កំណែទំរង់ iOS 8.1.2 ជាសាធារណៈហើយ ដើម្បីកែបញ្ហាមួយចំនួន ពិសេស បញ្ហាបាត់ សម្លេងរោទ៍ ដែលបានទិញពី iTunes Store។ សំរាប់ អ្នកដែលបាន ទិញ សម្លេងរោទ៍ពី iTunes Store ហើយបានបាត់ Apple បានណែនាំ អោយប្រើ iPhone/iPad បើកកម្មវិធី Safari រួចចូលទៅកាន់ វិុបសាយ iTunes.com/restore-tones ដើម្បីទាញវា ត្រឡប់មកវិញ។ ព័ត៌មានលំអិត ពីការ ទាញយកសម្លេងរោទ៍នេះ សូមមើលពីលីង: http://support.apple.com/en-us/HT204076

ដោយឡែក កំណែទំរង់ iOS 8.1.2 នេះ មានលេខកូដ 12B440 ហើយមិនត្រូវបាន ផ្ញើទៅកាន់ អ្នកអភិវឌ្ឍ ដើម្បីតេស្តសិននោះទេ មុននឹង ចេញជាសាធារណៈ ដូចនេះ គេយល់ថា iOS 8.1.2 ចេញមក ដើម្បីតែកែបញ្ហា បាត់សម្លេងរោទ៍ដែលបានទិញ តែប៉ុណ្ណោះ ហើយមិនមាន អ្វីថ្មីនោះទេ បើធៀបនឹង iOS 8.1.1។ លោកអ្នក អាចអាប់ដេត ទៅកាន់ កំណែទំរង់ថ្មីនេះ តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update ឬដោនឡូដ Firmware ពីលីងខាងក្រោយ រួចដំឡើងវា តាម កម្មវិធី iTunes ក៏បាន៕

លីងដោនឡូដ Firmware iOS 8.1.2:

  • iPad Air 2 (6th generation WiF)
  • iPad Air 2 (6th generation Cellular)
  • iPad Air (5th generation WiFi + Cellular)
  • iPad Air (5th generation WiFi)
  • iPad Air (5th generation CDMA)
  • iPad (4th generation CDMA)
  • iPad (4th generation GSM)
  • iPad (4th generation WiFi)
  • iPad mini (CDMA)
  • iPad mini (GSM)
  • iPad mini (WiFi)
  • iPad mini 2 (WiFi + Cellular)
  • iPad mini 2 (WiFi)
  • iPad mini 2 (CDMA)
  • iPad mini 3 (China)
  • iPad mini 3 (WiFi)
  • iPad mini 3 (Cellular)
  • iPad 3 Wi-Fi (3rd generation)
  • iPad 3 Wi-Fi + Cellular (GSM)
  • iPad 3 Wi-Fi + Cellular (CDMA)
  • iPad 2 Wi-Fi (Rev A)
  • iPad 2 Wi-Fi
  • iPad 2 Wi-Fi + 3G (GSM)
  • iPad 2 Wi-Fi + 3G (CDMA)
  • iPhone 5 (CDMA)
  • iPhone 5 (GSM)
  • iPhone 5c (CDMA)
  • iPhone 5c (GSM)
  • iPhone 5s (CDMA)
  • iPhone 5s (GSM)
  • iPhone 6
  • iPhone 6 Plus
    • iPhone 4s
    • iPod touch (5th generation)
    • ប្រភព: Apple




      Loading...

      ចូលរួមមតិតាមរយៈ Facebook