Search

[ព័ត៌មាន] Apple បញ្ចេញ កំណែទំរង់សាកល្បង លើកដំបូង 8.1.1 Beta

iOS 8.1.1 Beta
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានដាក់បញ្ចេញ កំណែទំរង់សាកល្បង លើកដំបូង 8.1.1 Beta ទៅកាន់អ្នក អភិវឌ្ឍកម្មវិធី iOS ហើយ។ កំណែទំរង់នេះ មានលេខកូដ 12B432 ហើយចេញមក ដើម្បី ធ្វើអោយ iPad 2 និង iPhone 4s មានល្បឿនលឿនជាងមុន និង មានស្ថេរភាពឡើង ព្រមទាំងកែបញ្ហាតូចៗ ជាទូទៅ របស់ប្រព័ន្ធ iOS 8.1។ អ្នកដែលប្រើ ឧបករណ៍ចាស់ៗ ដូចជា iPhone 4s/iPad 2 ប្រហែលជា សប្បាយចិត្តខ្លះហើយមើលទៅ។

គួររំលឹកដែរថា កាលពីម្សិលមិញ apple ក៏បាន ដាក់បញ្ចេញ កំណែទំរង់សាកល្បង 10.10.1 Beta សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ OS X Yosemite សំរាប់ ម៉ាសីុន Mac ផងដែរ៕




Loading...

ចូលរួមមតិតាមរយៈ Facebook