Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ iOS កំណែទំរង់ចុងក្រោយ 8.1

iOS 8.1ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ iOS កំណែទំរង់ចុងក្រោយ 8.1 ហើយ ដើម្បីបញ្ចូលមុខងារ Apple Pay ទៅកាន់ iPhone 6/6+ និងធ្វើការ កែប្រែបញ្ហា មួយចំនួនទៀត។ កំណែទំរង់ថ្មីនេះ បានបិទចន្លោះប្រហោង កែថ្ងៃខែត្រឡប់ក្រោយ ហៅថា “Date Trick” ដែលអាច អោយអ្នកប្រើប្រាស់ ដំឡើង កម្មវិធីដោយផ្ទាល់ ដោយមិនឆ្លងកាត់ ហាងទំនិញ App Store ដូចជា កម្មវិធីលេងហ្គេមចាស់ៗ (GBA4iOS …) និងកម្មវិធីដែល Apple បដិសេធ (Popcorn Time …) ជាដើម។ ដូចនេះ បើសិន លោកអ្នក ចង់លេងហ្គេមចាស់ៗ ទាំងនោះ ជៀសវាង ដាច់ខាត អាប់ដេត ទៅកំណែទំរង់ថ្មីនេះ។

មុខងារផ្សេងៗ ដែលបញ្ចូលក្នុង iOS 8.1 មានដូចជា:
● បន្ថែមមុខងារ ចាយលុយតាមទូរស័ព្ទ Apple Pay ដល់ iPhone 6/6+ សំរាប់អ្នកប្រើប្រាស់ នៅអាមេរិក
● បន្ថែមសេវាសាកល្បង iCloud Photo Library Beta
● ដាក់មុខងារ Camera Roll ចូលក្នុងកម្មវិធី Photos app វិញ និងបើកមុខងារ Photo Stream album នៅពេល អ្នកប្រើប្រាស់ មិនបើកប្រើសេវា iCloud Photo Library
● បង្ហាញសារដាស់តឿន បើសិនជា ផ្ទៃទំនេរជិតអស់ មុននឹងចាប់ផ្តើមថត វីដេអូល្បឿនលឿន Time Lapse
● អាចអោយ អ្នកប្រើប្រាស់ ផ្ញើសារពី iPad ឬ Mac OS X Yosemite
● កែបញ្ហា ពេលខ្លះ រាវរក មិនបង្ហាញលទ្ធផល
● កែបញ្ហា ពេលជជែកកំសាន្តជាក្រុម
● កែបញ្ហា ពេល ប្លូធូស មិនដើរ ជាមួយ កាសប្លូធូស ឬឧបករណ៍ប្លូធូស ដទៃទៀត
● អាចអោយជ្រើសរើសរវាង បណ្តាញ 2G, 3G ឬ LTE ពេលប្រើអីុនធើណែត របស់ បណ្តាញទូរស័ព្ទ
● និងកែបញ្ហាតូចៗ ផ្សេងទៀត

លោកអ្នក អាចធ្វើការ អាប់ដេត តាម OTA ដោយផ្ទាល់ពី ទូរស័ព្ទ ដោយចូលទៅ Settings-> General-> Software Update ឬដោនឡូដ ឯកសារដំឡើង Firmware វា ពីលីងខាងក្រោម រួចដំឡើងតាម iTunes ក៏បាន។

លីងដោនឡូដ Firmware ប្រព័ន្ធ iOS 8.0:
– របៀបឆែកមើល Model Identifier ដើម្បីដោនឡូដ Firmware អោយត្រូវឧបករណ៍ខ្លួន (http://wp.me/p1DX6F-2Vj)
– កម្មវិធី iTune: http://www.apple.com/itunes
– ឯកសារដំឡើង Firmware:




Loading...

ចូលរួមមតិតាមរយៈ Facebook