Search

[ព័ត៌មាន] Apple បញ្ចេញ OS X Yosemite កំណែទំរង់មាស… សញ្ញាណប្រាប់ថា កំណែទំរង់សាធារណៈ នឹងមកដល់ឆាប់ៗនេះ

កំណែទំរង់មាស OS X Yosemite GM
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ កំណែទំរង់មាស OS X Yosemite GM លេខកូដ 14A379a សំរាប់ម៉ាសីុន Mac ទៅកាន់ អ្នកអភិវឌ្ឍហើយ… ជាសញ្ញាណប្រាប់ថា កំណែទំរង់សាធារណៈ របស់ប្រព័ន្ធប្រតិបត្តិការណ៍នេះ នឹងចេញមុខ នាពេលឆាប់ៗ ខាងមុខនេះ។ ម៉ាសីុនដែលអាចដំឡើង OS X v10.10 Yosemite បាន ត្រូវទ្រទ្រង់ ប្រព័ន្ធ 64 Bit, ប្រើ CPU Intel, មានផ្ទៃទំនេរ 8GB សំរាប់ដំឡើង និងកំពុងដំណើរការលើ ប្រព័ន្ធប្រតិបត្តិការណ៍ ទាបបំផុត Mac OS X v.10.6.8 Snow Leopard។

គួររំលឹកថា ប្រព័ន្ធប្រតិបត្តិការណ៍ Yosemite មកជាមួយ កំណែទំរង់ធំថ្មី ដែលរួមមាន ការរចនាម៉ូដសំប៉ែត បែប iOS 7, ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ប្រព័ន្ធ iOS 8 នៅលើ iPhone/iPad, មុខងារ រាវរក SpotLight ថ្មី និងការអភិវឌ្ឍថ្មី នៅលើ កម្មវិធី Mail, Safari និង Message ជាដើម៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook