Search

[ព័ត៌មាន] iPad Air 2 អាចនឹងមាន RAM រហូត 2GB ដើម្បីប្រើមុខងារ Split Screen

iPad Air 2បើតាម របាយការណ៍ថ្មីមួយ ពីវិុបសាយ តៃវ៉ាន់ TechNews បានអោយដឹងថា iPad Air ជំនាន់ទី 2 អាចនឹង ដំឡើង អង្គចងចាំ RAM រហូតដល់ទៅ 2GB ចំណែក iPad mini Retina 2 វិញ នឹងនៅតែប្រើ RAM ទំហំ 1GB ដដែល។ ក្រុមហ៊ុន Apple ត្រូវបាន គេមើលឃើញថា នៅតែ សន្សំសំចៃ មិនព្រមប្រើ RAM ទំហំធំ ជាង 1GB ដូចជា iPhone 5s/ iPad Air/ iPad mini Retina ដែលប្រើ RAM តែ 1GB ខណៈដែល គូរប្រកួតប្រជែងរបស់ខ្លួន ឡើងរហូតដល់ 2GB ទៅហើយ ដូចជា Samsung Galaxy S4/S5 ជាដើម។

ការបង្កើនទំហំ RAM នៅលើ iPad Air 2 នេះ ទំនងជា ទាក់ទងនឹង មុខងារបែកចែកអេក្រង់ជាពីរ Split Screen ដែលគេ លេចលឺថា Apple កំពុងតែតេស្តសាកល្បង។ មុខងារ Split Screen នេះ អាចអោយ អ្នកប្រើប្រាស់ បើកកម្មវិធីប្រើ លើសពីមួយ (រហូតដល់ 4 ផ្ទាំង) នៅលើ អេក្រង់ ក្នុងពេលដំណាលគ្នាបាន តែវា ត្រូវការប្រើ RAM ច្រើន។ ហើយមុខងារនេះ សាកសមប្រើ នៅលើ iPad ដែលមាន អេក្រង់ធំ… ជាជាង នៅលើ iPhone ដែលមាន អេក្រង់តូច៕
ប្រភព: TechNews




Loading...

ចូលរួមមតិតាមរយៈ Facebook