Search

[ព័ត៌មាន] Apple បញ្ចេញ iOS 8 Beta 6 ស្ងាត់ៗ ទៅ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ

កំណែទំរង់សាកល្បង ios-8-beta-6
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានបញ្ចេញកំណែទំរង់សាកល្បង iOS 8 Beta 6 ទៅកាន់ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ មួយចំនួន ដើម្បីសាកល្បង តែមិនបាន បញ្ចេញកំណែទំរង់នេះ ដល់អ្នកអភិវឌ្ឍន៍កម្មវិធី នោះទេ… ជាសញ្ញា ដែលគេ សង្ស័យថា iOS 8 Beta 5 អាចជា កំណែទំរង់សាកល្បងចុងក្រោយ មុននឹង Apple បញ្ចេញ កំណែទំរង់មាស Golden Master (GM)។

បើតាម BGR បានអោយដឹងថា កំណែទំរង់សាកល្បង Beta 6 មានការកែកុន កំហុសខ្លះ ដែលភាគច្រើន ទាក់ទងនឹង មុខងារបណ្តាញទូរស័ព្ទ ដូចជា ម៉ូឌឹម, អីុម៉ែល, សារជាអក្សរ, កម្មវិធីទូរស័ព្ទ, ផែនទី, FaceTime និង Voicemail ជាដើម។
ដៃគូរដែល Apple បានជ្រើសរើស ក្នុងកម្មវិធីសាកល្បង Beta 6 នេះ មានពេលរហូតដល់ ថ្ងៃទី 5 ខែកញ្ញា ដើម្បី ផ្តល់យោបល់ និង អនុម័ត កំណែទំរង់នោះ ព្រោះថ្ងៃទី 9 ខែកញ្ញា Apple ត្រូវបាន គេរំពឹងថា នឹងប្រកាសពី iPhone 6 ជាសាធារណៈ ហើយ iOS 8 កំណែទំរង់ចុងក្រោយ នឹងចេញ មួយអាទិត្យក្រោយ គឺ ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2014៕
ប្រភព: BGR




Loading...

ចូលរួមមតិតាមរយៈ Facebook