Search

[ព័ត៌មាន] កូដក្នុង iOS 8 បង្ហាញថា iPhone 6 អាចនឹងមានទំហំបង្ហាញរូបភាព 828×1472 ភិចសែល

ទំហំបង្ហាញរូបភាពលើអេក្រង់ iPhone 6
កាលពីដើមឆ្នាំនេះ មានការ ប៉ាន់ស្មានថា ទំហំបង្ហាញរូបភាពលើ អេក្រង់ iPhone 6 អាចនឹងមានទំហំ 960×1704 ភិចសែល… ជាទំហំមួយ 3x បើធៀបនឹង ទំហំមូលដ្ឋាន 320×568 ភិចសែល របស់ iPhone 5 អេក្រង់ 4 អីុង ខណៈដែលទំហំបង្ហាញរូបភាពលើ iPhone 5 ស្មើនឹង 2x បើធៀបនឹង ទំហំមូលដ្ឋាន 320×568 ភិចសែល នេះ។ ប៉ុន្តែ បើតាម កូដនៅក្នុង កម្មវិធី Xcode 6 beta 5 ដែលជា កម្មវិធីសំរាប់បង្កើត កម្មវិធី iOS និងសំរាប់តេស្តសាកល្បង ប្រព័ន្ធ iOS 8 បានបង្ហាញនូវ ទំហំមូលដ្ឋានថ្មី 414×736 ភិចសែល ហើយគេ សង្ស័យថា នេះ គឺជា ទំហំមូលដ្ឋានថ្មី របស់ iPhone 6

បើសិន គេយក ទំហំមូលដ្ឋាន 414×736 ភិចសែល នេះ គុណនឹង 2 នោះ គេនឹងបាន ទំហំ Retina 828×1472 ភិចសែល សំរាប់ iPhone 6។ ទំហំ Retina 828×1472 ភិចសែលនេះ គឺ ជាទំហំមួយស្មើ 2.59 ដងនៃ ទំហំមូលដ្ឋាន 320×568 ភិចសែល របស់ iPhone 5 ដូចនេះ កម្មវិធី ឬហ្គេម ដែលគេ បង្កើតឡើង សំរាប់ iPhone 5 នឹងពង្រីកមាឌ របស់វា ពេញអេក្រង់ iPhone 6 ដោយមិនទាញរូបភាព អោយរីកទទឹង ឬបណ្តោយ នោះទេ។ ចំណែក អ្នកអភិវឌ្ឍកម្មវិធី ឬហ្គេម ក៏មិនឈឺក្បាល ត្រូវកែកូដ ដើម្បីសំរបទៅតាម អេក្រង់ថ្មីនេះដែរ… ល្អទាំង សំរាប់ Apple និង​អ្នកសរសេរកូដ។
ទំហំបង្ហាញរូបភាពលើអេក្រង់ iPhone 6

បើគេ យកទំហំ Retina 828×1472 ភិចសែល ទៅដាក់ លើអេក្រង់ 4.7 អីុង នោះ គេនឹងបាន ភាពហ្មត់ 359ppi ហើយបើគេ យកវា ទៅដាក់លើ អេក្រង់ 5.5 អីុងវិញ នោះ គេនឹងបាន ភាពហ្មត់ 307 ppi។ គួររំលឹកថា ភាពហ្មត់លើសពី 300ppi ឡើងទៅ គឺស្ថិតនៅក្នុង ស្តង់ដារ Retina របស់ Apple ហើយ។ ដូចនេះ គេជឿថា iPhone 6 ទំនងនឹងមាន ទំហំបង្ហាញរូបភាព 828×1472 ភិចសែល មិនខាន៕
ទំហំបង្ហាញរូបភាពលើអេក្រង់ iPhone 6ទំហំបង្ហាញរូបភាពលើអេក្រង់ iPhone 6
ប្រភព: 9to5Mac




Loading...

ចូលរួមមតិតាមរយៈ Facebook