Search

[ព័ត៌មាន] Microsoft ប្តឹង Samsung ពីបទ កិកកុក មិនចង់បង់ថ្លៃ ប៉ាតង់

microsoft-samsung-patent dispute 2014ក្រុមហ៊ុន Microsoft កាលពីថ្ងៃ សុក្រ អាទិត្យមុន បានដាក់ពាក្យបណ្តឹង ទៅកាន់ តុលាការរដ្ឋ New York សហរដ្ឋ អាមេរិក ដោយបាន ប្តឹង ក្រុមហ៊ុន Samsung ពីបទ ល្មើសនឹង កិច្ចសន្យាប៉ាតង់ រវាងគ្នា ហើយទាមទារ អោយក្រុមហ៊ុននេះ បង់នូវ ថ្លៃប្រើប្រាស់ ប៉ាតង់ ក្នុងចំនួនមួយ ដែលបាន មិនបានបញ្ជាក់… នេះបើតាមប្រភពពី AppleInsider។

បើតាម នាយរងផ្នែកប្រឹក្សាទូទៅ Microsoft លោក David Howard បានអោយដឹងថា ក្រោយពេល ចរចារជាមួយ Samsung រាប់ខែ ដើម្បីដោះស្រាយ ការខ្វែងគំនិតគ្នា ទៅលើ កុងត្រាប៉ាតង់ Samsung បានប្រាប់យើង យ៉ាងច្បាស់ថា មានការយល់ច្រឡំ ពី ខ្លឹមសារ នៅក្នុង កុងត្រា រវាង ក្រុមហ៊ុន ទាំងពីរ។ គួររំលឹកថា Samsung បានចុះហត្ថលេខាជាមួយ Microsoft នៅក្នុងឆ្នាំ 2011 ដោយយល់ព្រម ទិញសិទ្ធប្រើប្រាស់ ប៉ាតង់បច្ចេកវិទ្យា របស់ Microsoft មកប្រើលើ ស្មាតហ្វូន ប្រព័ន្ធ Android របស់ខ្លួន ក្នុងតំលៃមួយ ដែលមិនបានបញ្ជាក់ ខណៈដែល HTC បង់សិទ្ធប្រើប្រាស់ ប៉ាតង់ពី Microsoft ក្នុងតំលៃ ប្រមាណ $5 ក្នុងផលិតផលមួយគ្រឿង ដែលបានលក់។
ប៉ុន្តែ Samsung បាន កិកកុក មិនព្រមបង់ថ្លៃប្រើប្រាស់ ប៉ាតង់ នៅក្នុងកុងត្រា ក្រោយពេល Microsoft បានទិញយក ក្រុមហ៊ុន Nokia ដោយក្រុមហ៊ុននេះ ចោទថា ការទិញយក Nokia នេះ បានធ្វើ អោយកុងត្រា រវាងក្រុមហ៊ុន ទាំងពីរ អសារបង់។

លោក Howard បានអោយដឹងថា Samsung មិនបានប្តឹងទៅតុលាការ ដើម្បីអោយ វិនិច្ឆ័យថា ការទិញយក Nokia ដោយ Microsoft បានធ្វើអោយ អសារបង់ កុងត្រាប៉ាតង់ រវាងក្រុមហ៊ុន ទាំងពីរ នោះទេ។ តែ ក្រុមហ៊ុននេះ បែរជា សំរេចចិត្ត ដោយខ្លួនឯង ហើយបាន គេចវេះ ការបង់ថ្លៃ ប៉ាតង់ អោយ Microsoft។ លោក Howard បានបន្តថា យើង មិនមែន ធ្វើសង្គ្រាមជាមួយ Samsung នោះទេ តែយើងចង់អោយ តុលាការ វាយតំលៃនូវ ភាពមិនចុះសម្រុង ក្នុងការ បកស្រាយ ខ្លឹមសារ នៅក្នុង កុងត្រា ដែលបានចុះ នាឆ្នាំ 2011៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook