បើសិនជា អ្នកធ្លាប់លេង ហ្គេម Mario ឬដែលយើង ធ្លាប់ហៅថា តុក្កតាសីុផ្សិត នោះអ្នក ប្រហែលជា ធ្លាប់មាន ម៉ាសីុនហ្គេមចល័ត GameBoy Advance របស់ Nintendo ហើយ។ ហើយថ្ងៃនេះ យើងសូមណែនាំ នូវ កម្មវិធីមួយឈ្មោះ GBA4iOS ដែលអាចអោយ លេងអ្នក លេងហ្គេម កាលពីកុមារភាព របស់លោកអ្នក នៅលើ ផលិតផល iOS ដែលរួមមាន iPhone, iPod Touch និង iPad។ កម្មវិធីនេះ មិនចាំបាច់ត្រូវការ Jailbreak ម៉ាសីុន ក៏លេងកើតដែរ ថែមទាំង ជាកម្មវិធីមិនគិតថ្លៃទៀតផង។
តំរូវការជាមូលដ្ឋាន:
– ឧបករណ៍ iDevice រួមមាន iPhone, iPad, iPod Touch ប្រព័ន្ធ iOS 6, 7 ឬខ្ពស់ជាងនេះ (ទាំង Jailbreak ឬមិនទាន់ Jailbreak)
– កម្មវិធី GBA4iOS ដោនឡូដ ដោយឥតគិតថ្លៃពី http://gba4ios.angelxwind.net
-ចំណាំ: ករណី បើកកម្មវិធីនេះ មិនចេញ សូមធ្វើ កំណត់ថ្ងៃ ថយក្រោយមួយថ្ងៃ រួចបើកកម្មវិធីនេះ អោយដំណើរការម្តង សឹុមកំណត់ថ្ងៃ ត្រឡប់មកដូចដើមវិញ
វិធីដំឡើងកម្មវិធី កម្មវិធី GBA4iOS:
1. ជាដំបូង ត្រូវ កំណត់ថ្ងៃថយក្រោយ មួយថ្ងៃ គឺទៅថ្ងៃ ម្សិលមិញ ទើបអាចដំឡើង កម្មវិធីនេះបាន។
សូមចូលទៅ Settings-> General-> Date & Time-> រួចបិទ Set Automatically ទៅ OFF។
បន្ទាប់មក ចុចលើ ថ្ងៃខែឆ្នាំ រួចរំកិលថ្ងៃ ទៅថ្ងៃម្សិលមិញ។ បន្ទាប់មក ចុចលើ ប៊ូតុង General ដើម្បីរក្សា។
2. បើកកម្មវិធី Safari រួចវាយក្នុងប្រអប់ អសយដ្ឋានទៅកាន់ http://gba4ios.angelxwind.net។ បន្ទាប់មក ចុចលើ ប៊ូតុង Download GBA4iOS រួចរំកិលទំព័រចុះក្រោម ចុចលើ ប៊ូតុង Download GBA4iOS ម្តងទៀត។ បន្ទាប់មក រើសយកពាក្យថា Install ដើម្បីដំឡើង។
3. ក្រោយដំឡើងរួច សូមចុចបើកកម្មវិធី GBA4iOS នេះ រួចរើសយក Continue-> OK។
4. ត្រឡប់មក ផ្ទាំង Home វិញ ហើយ បើកកម្មវិធី Settings ដើម្បីកែថ្ងៃ អោយត្រឡប់មក ថ្ងៃធម្មតាវិញ ដោយចូលទៅ General-> Date & Time-> រួចបើក Set Automatically ទៅ ON។
វិធីដោនឡូដហ្គេម សំរាប់លេងលើកម្មវិធី GBA4iOS:
5. ដើម្បីលេងហ្គេមបាន លោកអ្នកត្រូវដោនឡូដ ឯកសារហ្គេម ឬគេហៅថា Rom របស់ហ្គេមនីមួយៗ មកដាក់ក្នុងកម្មវិធីនេះ ជាមុនសិន ទើបអាចបើកលេងបាន។
ជាដំបូង សូមបើកកម្មវិធី GBA4iOS រួចចុចលើ ប៊ូតុងរាវរក រូបកែវពង្រីក ដែលស្ថិតនៅ ផ្នែកខាងលើ-ស្តាំ ហើយក្នុងប្រអប់រាវរក សូមវាយពាក្យថា coolrom.com រួចចុចប៊ូតុង រាវរក ហើយចុចលើ លីងវិុបសាយ CoolRoom.com ដើម្បីបើកវា។
6. រំកិលទំព័រចុះក្រោម រកពាក្យថា ROM Files រួចចុចលើវា។ បន្ទាប់មក ចុចលើឈ្មោះថា Gameboy Advance។ ត្រង់ចំណុចនេះ បើលោកអ្នក ស្គាល់ឈ្មោះហ្គេម លោកអ្នក អាចរាវរកវា តាម Browse By Letter បាន។ ក្នុងករណីនេះ យើងសូមរើសយក Top 25 Rated (ហ្គេមដែលពេញនិយមទាំង 25) ជាឧទាហរណ៍។
7. ចុចលើ Top 25 Rated រួចចុចលើហ្គេមមួយឈ្មោះ Super Mario Advance។ បន្ទាប់មក រំកិលទំព័រចុះក្រោម រួចចុចលើប៊ូតុង Download Now-> Download-> Save ដើម្បីដោនឡូដ។
8. រង់ចាំកម្មវិធី ដោនឡូដ ឯកសារ Rom នេះ រហូតដល់ចប់ នោះឈ្មោះហ្គេមនេះ នឹងឡើងភ្លឺពណ៌ស។ ចុចលើ ហ្គេមនេះ ដើម្បីលេង ជាការស្រេច៕