Search

[ព័ត៌មាន] នាយកប្រតិបត្តិ Beats Music នឹងមកដឹកនាំ ក្រុមការងារវិទ្យុអនឡាញ iTunes Radio របស់ Apple

beats-music-ceoក្រោយការទិញយក ក្រុមហ៊ុនអេឡិចត្រូនិក Beats ក្នុងតំលៃប្រមាណ $3 ពាន់លានដុល្លារ ស្ថានបនិក និងបុគ្គលិក Beats ត្រូវបានគេ បញ្ចូលជាបណ្តើរៗហើយ អោយមកធ្វើការ នៅ Apple។ បើតាម ដំណឹងថ្មីៗនេះ បានអោយដឹងថា នាយកប្រតិបត្តិ Beats លោក Ian Rogers ដែលពីមុន គ្រប់គ្រង សេវាចំរៀងអនឡាញ Beats Music នឹងមកកាន់ការងារជា អ្នកគ្រប់គ្រង សេវាវិទ្យុអនឡាញ iTunes Radio របស់ Apple។

គួររំលឹកថា សេវាស្តាប់ចំរៀងអនឡាញ Beats Music បានចាប់ផ្តើមសេវាកម្ម របស់ខ្លួន កាលពី ខែកញ្ញាឆ្នាំទៅ ហើយមកដល់ ខែ មីនា ឆ្នាំ 2014 វាបាន វ៉ាដាច់ សេវា Spotify ដណ្តើមយកលេខ 3 ក្នុងចំណោម សេវាស្តាប់ចំរៀងអនឡាញ ដ៏ពេញនិយមបំផុត នៅ អាមេរិក។ ចំណែក សេវាវិទ្យុ iTunes Radio របស់ Apple វិញ ក៏ចេញមុខ ដំណាលនឹង សេវា Beats ដែរ តែហាក់ដូចជា មិនជោគជ័យសោះ… ហើយនោះហើយ គឺជា មូលហេតុមួយ ដែល Apple សំរេចទិញយក Beats៕
ប្រភព: WSJ.com




Loading...

ចូលរួមមតិតាមរយៈ Facebook