Search

[ព័ត៌មានក្តៅ] កំពូលអ្នកបំបែកកូដ i0n1c អាច Jailbreak ប្រព័ន្ធ iOS 7.1.1 បានហើយ

iOS 7.1.1 Jailbreak
កំពូលអ្នកបំបែកកូដ Stefan Esser ហៅក្រៅ i0n1c កាលពីពេលថ្មីៗនេះ បានធ្វីតបង្ហោះរូបភាព iPhone 5c របស់គាត់ ដែលដើរលើ iOS 7.1.1 ហើយបាន Jailbreak និង ដំឡើង Cydia រួចជាស្រេច។ គួររំលឹកថា i0n1c គឺជា អ្នកបំបែកកូដ និងស្វែងរកចន្លោះប្រហោង សុវត្ថិភាព ប្រព័ន្ធ iOS ហើយ ចន្លោះប្រហោងដែល គាត់រកឃើញ ត្រូវបាន យកទៅប្រើ បង្កើតជា កម្មវិធី Jailbreak ដោយក្រុមល្បីៗ (iPhone Dev Team…) ដូចជា សំរាប់ Jailbreak iOS 4.3 និង 5.1.1 ជាដើម។

i0n1c អាចនឹងបង្កើត កម្មវិធី Jailbreak iOS 7.1.1 ដោយខ្លួនឯង ឬក៏ ប្រគល់ចន្លោះប្រហោងនេះ ទៅក្រុម evad3rs ដើម្បីបង្កើត កម្មវិធី Jailbreak។ ប៉ុន្តែ យើងជឿថា គាត់ នឹងមិនបញ្ចេញវា ពេលឥឡូវនេះ នោះទេ។ យ៉ាងហោចណាស់ ក៏រង់ចាំ រហូត Apple បញ្ចេញ iOS 8 ដែរ ព្រោះត្រូវទុក ចន្លោះប្រហោងដែលរកឃើញ សំរាប់ Jailbreak iOS 8 ទៀត៕
ប្រភព: Twitter.com/i0n1c




Loading...

ចូលរួមមតិតាមរយៈ Facebook