Search

[ព័ត៌មានក្តៅ] Apple បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ OS X Mavericks កំណែទំរង់ថ្មី 10.9.3

mavericks
ក្រុមហ៊ុន Apple បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ OS X Mavericks កំណែទំរង់ថ្មី 10.9.3 ហើយ។ កំណែទំរង់ថ្មីនេះ មាន ការ កែកុន និងបន្ថែម មុខងារថ្មី ដែលរួមមាន ការទ្រទ្រង់អេក្រង់ 4K នៅលើ Mac Pro (ម៉ូដែល ចុងឆ្នាំ 2013) និងម៉ាសីុន MacBook Pro 15″ Retina (ម៉ូដែល ចុងឆ្នាំ 2013), អាចផ្ទេរប្តូរ លេខទូរស័ព្ទ និងប្រតិទិន រវាង Mac និង iOS តាមរយៈការប្រើខ្សែ USB, ធ្វើអោយ ការភ្ជាប់ VPN តាមរយៈ IPsec មានស្ថេរភាពឡើង និងអាប់ដេត កម្មវិធី Safari ទៅកំណែទំរង់ថ្មី 7.0.3។

កំណែទំរង់ថ្មីនេះ អាចអាប់ដេតបាន សំរាប់អ្នកដែលប្រើ Mavericks ទាំងឡាយ ពី Mac App Store ឬតាមរយៈការដោនឡូដ ឯកសារដំឡើង ដោយខ្លួនឯងពី: http://support.apple.com/downloads/
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook