Search

[ព័ត៌មានក្តៅ] ចន្លោះប្រហោងមួយទៀត ត្រូវបានរកឃើញ នៅលើ iOS 7.1.1

ក្រោយព៏ត៌មានពី ចន្លោះប្រហោង នៅលើ iOS 7 ដែលគេ រកឃើញថា មិនបានដាក់កូដ “Encrypt” ទៅលើ ឯកសារដែលផ្ញើភ្ជាប់តាម អីុម៉ែល ឥឡូវនេះ ចន្លោះប្រហោងថ្មីមួយទៀត នៅលើ iOS 7.1.1 ត្រូវបានរកឃើញ ដោយអ្នកសរសេរកូដ ល្បីឈ្មោះ Sherif Hashim ដែលអាច អោយគាត់ ឆែកមើល សៀវភៅទូរស័ព្ទពី អេក្រង់ចាក់សោរ ដោយមិនចាំបាច់វាយ លេខកូដសំងាត់ (Passcode) ដោះសោរអេក្រង់នោះទេ។ ហើយ គាត់ បានផុសវីដេអូនេះ នៅលើ គណនី Youtube របស់គាត់ ដើម្បីបង្ហាញពីវា។

ដំបូង គាត់ បានធ្វើការ ចាក់សោរអេក្រង់របស់គាត់ ជាមួយលេខសំងាត់ បន្ទាប់មក គាត់ បានបើក ជំនួយការសម្លេង Siri រួចធ្វើការនិយាយបញ្ជារថា “Contact” ដើម្បីឆែកមើល សៀវភៅទូរស័ព្ទ តែប្រព័ន្ធ បានបដិសេធ និងទាមទារ អោយគាត់ វាយលេខកូដដោះសោរអេក្រង់។ បន្ទាប់មកទៀត គាត់ បាននិយាយបញ្ជារថា “Call” ពេលនោះ Siri បានសួរវិញថា ចង់ខលទៅអ្នកណា។ រួចគាត់ បានវាយ ត្រង់ពាក្យបញ្ជារថា “Call a” បន្ទាប់មក Siri ក៏បង្ហាញ ឈ្មោះ ដែលមាន អក្សរ a ហើយគាត់ បានចុចលើ ពាក្យថា “Other” ហើយ ប្រព័ន្ធ ក៏បើក សៀវភៅទូរស័ព្ទ អោយគាត់ រាវរក។

Sherif បានអោយដឹងថា នេះ គឺជា ចន្លោះប្រហោងមួយ តែយើង អាចបិទវាបាន ដោយចូលទៅ Settings-> General-> Passcodes រួចបិទមុខងារ Siri ចោល ដើម្បីកុំអោយ គេប្រើ មុខងារបញ្ជារដោយប្រើសម្លេងនេះ នៅលើ អេក្រង់ចាក់សោរ៕
ប្រភព: Youtube




Loading...

ចូលរួមមតិតាមរយៈ Facebook