Search

[ដាស់តឿន] យកទូរស័ព្ទ អោយជាង អាប់ដេត ប្រយ័ត្ន ជាង លួចដាក់ គណនី iCloud

iOS Khmer Supportលោក Pheara សមាជិកម្នាក់របស់ ក្រុម Facebook: iOS Khmer Support បានផ្ញើសារមួយ ដាស់តឿន ដល់អ្នក ដែលយក ទូរស័ព្ទ iPhone ទៅអោយ ជាង អាប់ដេត កំណែទំរង់អោយ។ គាត់បាន សរសេរថា:
” យកទូរស័ព្ទអោយជាង update version គាត់ថាទុកនៅ ហ្នឹងហើយ ចាំតិចទៀតមកយក ។ ដល់មកយក គាត់ដាក់ iCloud ហើយថាបើលក់កាប់សាច់បាន ១០០$ បើដោះចេញ អស់ ២០០$ ។ បើ update ទៅជាប់ account ចាស់ វាមិនចេញថា was lost and erased ទេ ។ នេះជាបទពិសោធន៏ សូមប្រយ័ត្នប្រយែង! “

សរុបអោយខ្លី គួរប្រុងប្រយ័ត្ន បន្តិចរឿង iCloud ព្រោះបើជាប់ គណនីរបស់អ្នកដទៃហើយ គឺមានតែ កាប់សាច់លក់ ប៉ុណ្ណោះ។ មិនមាន កម្មវិធីណា អាចដោះបានទេ ដូចនេះ កុំជឿ អ្នកណា និយាយ ផ្តេសផ្តាស់ ថាអាចដោះបាន។ ដោះបាន មានតែ វិធីមួយគត់ គឺ វាយគណនី Apple ID និង លេខសំងាត់ ដែលជាប់នោះ ទើបដោះបាន។ អានត្រង់នេះ បើចង់ដឹងពី អ្វីទៅ iCloud និង Activation Code: http://wp.me/p1DX6F-2Sw

ដូចនេះ បើត្រូវ យកទូរស័ព្ទ ទៅជាង ត្រូវការពារខ្លួន ដូចតទៅ:
1. រកជាងណា ដែលស្គាល់ និងទុកចិត្តបាន
2. បើយកអោយគេ អាប់ដេត កំណែទំរង់ យកល្អ នៅរង់ចាំ គេធ្វើរហូតដល់ចប់ ព្រោះការអាប់ដេត ចំណាយពេលតែ ប្រមាណ 30 នាទីប៉ុណ្ណោះ
3. និយាយអោយត្រូវជាមួយជាង ពីដំបូងទីថា មាសីុនយើង មិនមានជាប់ iCloud ទេ ឬអោយ គាត់ឆែកមើល ដើម្បីបញ្ជាក់
4. បើម៉ាសីុន លោកអ្នក ដើរនៅលើ iOS 7 ហាមដាច់ខាត ដោះ ឬលុប គណនី iCloud របស់ខ្លួន ពេលយកទៅអោយជាងធ្វើ ព្រោះ គ្មានអ្នកណា អាចលុប គណនីនេះ បានទេ លើកលែងតែម្ចាស់ដើម។ បើទោះជា នៅលើ iOS 7.0.x មានចន្លោះប្រហោងដែល អាចបន្លំ លុបវាបានមែន តែនៅពេល Restore ថ្មី នឹងនៅតែជាប់ គណនីម្ចាស់ដើម (យើង) ដដែល៕

ប្រភព: iOS Khmer Support




Loading...

ចូលរួមមតិតាមរយៈ Facebook