Search

[ព័ត៌មានក្តៅ] Facebook ប្រកាសពី បណ្តាញផ្សាយពាណីជ្ជកម្ម FAN និង មុខងារ Facebook ថ្មីៗទៀត

Facebook F8 2014
នៅក្នុងព្រឹត្តិការណ៍ f8 ថ្ងៃនេះ ក្រុមហ៊ុន Facebook បានប្រកាស ពីប្រធានបទ 4 សំខាន់ៗគឺ បណ្តាញផ្សព្វផ្សាយពាណីជ្ជកម្មថ្មី Facebook Audience Network, មុខងារឡុកចូលប្រើកម្មវិធីអនាមិក “Anonymous Login”, ការកំណត់ថ្មីទាក់ទងនឹង ការចែករំលែកព័ត៌មានផ្ទាល់ខ្លួន “Privacy Control” និង តំណភ្ជាប់កម្មវិធី “App Link”។

 

បណ្តាញផ្សព្វផ្សាយពាណីជ្ជកម្មថ្មី Facebook Audience Network:

Facebook Audience Network (FAN) គឺជា ជំរើសថ្មី សំរាប់ ក្រុមហ៊ុនទីផ្សារ ធ្វើផ្សព្វផ្សាយពាណីជ្ជកម្ម និងសំរាប់ អ្នកអភិវឌ្ឍកម្មវិធី រកចំណូលបន្ថែម ដូចទៅនឹង Google Adwords និង Apple iAd ដែរ។ បច្ចុប្បន្ន FAN ដំណើរការ តែនៅលើ កម្មវិធី App ឬហ្គេម សំរាប់ស្មាតហ្វូនតែប៉ុណ្ណោះ ប៉ុន្តែ ពួកគេ អាចបង្ហាញ ផ្ទាំងពាណីជ្ជកម្ម ដែលត្រូវ នឹងអតិថិជន គោលដៅ បានល្អជាង ព្រោះ ពួកគេ មានទិន្នន័យ ដ៏ច្រើន ទាក់ទងនឹង អ្នកប្រើប្រាស់ របស់ពួកគេ ដូចជា អាយុ ទីតាំងភូមិសាស្ត្រ ជំនឿ សាសនា និងចំណូលចិត្ត ជាដើម។ បាទ! Facebook មានទិន្នន័យ ទាំងឡាយ របស់អ្នកទាំងអស់គ្នា។


 

មុខងារឡុកចូលប្រើកម្មវិធីអនាមិក “Anonymous Login”

មុខងារឡុកចូលប្រើកម្មវិធីអនាមិក អាចអោយអ្នកប្រើប្រាស់ ឡុកចូលប្រើ កម្មវិធី ស្មាតហ្វូនណា ដោយមិនចាំបាច់ វាយ ឈ្មោះ និងលេខសំងាត់ នោះទេ។ ហើយបើ ប្រើកម្មវិធីនោះហើយ ពេញចិត្ត អ្នកប្រើប្រាស់ អាចចុះឈ្មោះ តាមគណនី Facebook របស់ខ្លួន តាមក្រោយ ក៏ដោយ។


 

ការកំណត់ថ្មីទាក់ទងនឹង ការចែករំលែកព័ត៌មានផ្ទាល់ខ្លួន “Privacy Control”

Facebook បានកែប្រែ មុខមាត់ថ្មី សំរាប់ ផ្ទាំងចែករំលែកព័ត៌មានផ្ទាល់ខ្លួន នៅពេល អ្នកប្រើប្រាស់ ឡុកចូល គណនី Facebook របស់ខ្លួន ពីកម្មវិធីស្មាតហ្វូន ណាមួយ។ ឥឡូវ លោកអ្នក មានសិទ្ធិជ្រើសរើស ចែករំលែក ផ្នែកណាមួយ នៃព័ត៌មាន ផ្ទាល់ខ្លួនរបស់លោកអ្នក ដូចជា ថ្ងៃខែឆ្នាំកំណើត ឬអីុម៉ែលជាដើម។


 

តំណភ្ជាប់កម្មវិធី “App Link”

តំណភ្ជាប់ App Link ឬ Deep Link គឺជា លទ្ធភាព ក្នុងការ បើកប្រើ កម្មវិធីដទៃទៀត ពីកម្មវិធីដែល អ្នកប្រើប្រាស់ កំពុងតែប្រើ។ ឧទាហរណ៍ លោកអ្នក កំពុងប្រើ កម្មវិធី Facebook សំរាប់ ស្មាតហ្វូន ហើយបើ លោកអ្នក ចុចបើកមើល រូបភាព ដែលចែករំលែក ដោយមិត្តភក្តិរបស់លោកអ្នក តាមរយៈ Instagram នោះ ប្រព័ន្ធ នឹងបើកដំណើរការ កម្មវិធី Instagram ហើយនឹងធ្វើការ បើកបង្ហាញរូបភាព ដែលលោកអ្នក បានចុច នៅលើ Facebook មិនខាន៕

http://vimeo.com/93018959




Loading...

ចូលរួមមតិតាមរយៈ Facebook