Search

[ព័ត៌មានក្តៅ] Apple បញ្ចេញប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 7.1.1

ios-7-1-1
ក្រុមហ៊ុន Apple បានបញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 7.1.1 ហើយ នាថ្ងៃនេះ ហើយ កំណែទំរង់ថ្មីនេះ ចេញមក ដើម្បីកែបញ្ហា រួមមាន ធ្វើអោយ ប៊ូតុងស្កែនក្រយៅដៃ អាចធ្វើការ បានល្អជាងមុន, ធ្វើអោយ ឃីប៊ត មានប្រតិកម្មរហ័សឡើង និងដោះស្រាយបញ្ហា ពេលប្រើ ឃីប៊តប្លូធូស ដែលមានមុខងារ Voice Over។ លោកអ្នក អាចអាប់ដេត កំណែទំរង់ថ្មីនេះ ពី OTA ឬដំឡើងតាម iTunes។

ម៉ូដែលដែលអាចដំឡើង កំណែទំរង់នេះបាន រួមមាន iPhone 4/4s/5/5c/5s, iPod Touch 5th Gen និង iPad 2/3/4/Air/mini/mini Retina។ សំរាប់លោកអ្នក ដែលនៅចង់ប្រើ Jailbreak សូមជៀសវាង អាប់ដេតទៅកាន់ កំណែទំរង់ថ្មីនេះ៕

វីដេអូបង្ហាញពីរបៀបឆែកមើល Model Identifier របស់ឧបករណ៍ ដើម្បីអោយដឹងថា គួរដោនឡូដ Firmware មួយណា:

លីងដោនឡូដ Firmware ប្រព័ន្ធ iOS 7.1.1:




Loading...

ចូលរួមមតិតាមរយៈ Facebook