Search

[ព័ត៌មានក្តៅ] Apple ផ្ញើចេញ អីុម៉ែល ប្រកាសពី ព្រឹត្តិការណ៍ WWDC 2014

WWDC 2014
ក្រុមហ៊ុន Apple កាលពីម្សិលមិញ បានផ្ញើចេញនូវ អីុម៉ែលមួយ ប្រកាសពី ព្រឹត្តិការណ៍ WWDC 2014 ដែលជានិច្ចកាល ជាព្រឹត្តិការណ៍មួយ ដែលក្រុមហ៊ុននេះ តែងតែដាក់បង្ហាញពី កំណែទំរង់ថ្មី របស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS សំរាប់ ឧបករណ៍ចល័ត និង ប្រព័ន្ធ OS X សំរាប់ ស្រឡាយម៉ាសីុន Mac របស់ខ្លួន។ WWDC 2104 នឹងប្រព្រឹត្តិទៅ នាថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2014 ខាងមុខនេះ។ អ្នកដែលអាច ចូលរួមបាន គឺត្រូវចុះឈ្មោះ ជាមុនសិន ហើយនឹងត្រូវបាន គេជ្រើសរើសដោយចៃដន្យ ទើបមានសិទ្ធិ អាចទិញសំបុត្រ ចូលរួមបាន។

ដូចរាល់ដង នឹងមានវិស្វករ Apple ធ្វើការបង្ហាញ ប្រធានបទជាង 100 ទាក់ទងនឹង បច្ចេកវិទ្យា មុខងារ និងរបៀបសរសេរកូដ ថ្មីៗ របស់ iOS និង OS X ព្រមទាំងមាន ការប្រគល់រង្វាន់ Apple Design Awards ដល់ កម្មវិធី iOS/Mac ណា ដែលមាន ភាពលេចធ្លោ ទាំងផ្នែកបច្ចេកទេស និងការរចនា ទៀតផង។

កាលពីព្រឹត្តិការណ៍ WWDC 2013 ឆ្នាំទៅ Apple បានប្រកាស និងធ្វើការបង្ហាញខ្លួន ប្រព័ន្ធ OS X Mavericks, ប្រព័ន្ធ iOS 7, កម្មវិធី iTunes Radio, ម៉ាសីុន Macbook Air និងម៉ាសីុន Mac Pro។ ឆ្នាំនេះ មនុស្សភាគច្រើន រំពឹងថា នឹងបានឃើញ iOS 8 ព្រមទាំងស្រឡាយ ម៉ាសីុន Macbook ថ្មីដែលបំពាក់ដោយ អេក្រង់ Retina៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook