Search

[ព័ត៌មាន] winocm មានគំរោង នឹងដាក់បញ្ចេញ វិធី Boot iOS កំណែទំរង់ផ្សេងៗ ជាសាធារណៈ ក្នុងរយៈពេលឆាប់ៗនេះ

winocm-dual-boot-tool
ក្រោយពេលបង្ហោះវីដេអូ iPad 2 អាច Boot (បើកដំណើរការ) កំណែទំរង់ iOS ទៅដល់ 3 ផ្សេងគ្នាគឹ iOS 5.1, 6.1.3 និង 7.0.6 ប្រិយមិត្តរបស់ កំពូលអ្នកបំបែកកូដ winocm ម្នាក់ឈ្មោះ Kiyashi បានធ្វីតថា គាត់ សង្ឃឹមថា គាត់ នឹងអាចធ្វើការ Boot ប្រព័ន្ធប្រតិបត្តិការណ៍ 2 គឺ iOS 6 និង iOS 7 នៅលើ iPad mini iOS 6.1 របស់គាត់ ដូច winocm ដែរ។

winocm

ជាការគួរអោយភ្ញាក់ផ្អើល winocm បានធ្វីតតបគាត់ថា “អ្នកនឹងអាច… មិនយូរទេ… ប៉ុន្តែកំណែទំរង់ដំបូង នឹងពិបាកបន្តិច សំរាប់ អ្នកប្រើប្រាស់ ដែលមិនសូវស្ទាត់… ឧបករណ៍របស់អ្នក ត្រូវនៅ iOS កំណែទំរង់ទាបជាង 7″។ សារនេះ បានបង្ហាញថា winocm មានគំរោង នឹងដាក់បញ្ចេញ វិធី Boot iOS កំណែទំរង់ផ្សេងៗ ជាសាធារណៈ ក្នុងរយៈពេលឆាប់ៗ ខាងមុខនេះ។ នេះ អាចជា កាដូបែកគ្នា ដ៏ពិសេស មុននឹង គាត់ ចាកចេញពី សហគមន៍ Jailbreak ហើយទៅធ្វើការនៅ Apple៕
ប្រភព: Twitter.com/winocm




Loading...

ចូលរួមមតិតាមរយៈ Facebook