Search

[ព័ត៌មានក្តៅ] winocm បង្ហោះ វីដេអូ Untethered Jailbreak iOS 7.1 នៅលើ iPhone 4 Verizon របស់គាត់

winocm ios7.1 JB video
អ្នកបំបែកកូដ winocm កាលពីពេលថ្មីនេះ បានបង្ហោះ វីដេអូមួយ បង្ហាញពី iPhone 4 Verizon របស់គាត់ ដែលបាន Untethered Jailbreak នៅលើ iOS 7.1 រួចហើយ។ ចំណែក អ្នកបំបែកកូដ ម្នាក់ទៀត ឈ្មោះ iH8sn0w បានធ្វីតឌឺគាត់វិញថា “ចង់អោយខ្ញុំ ទាញយកកាម៉េរា មកថត Untethered Jailbreak iOS 7.1 សំរាប់ ម៉ាសីុន A5 វិញឬ?

វីដេអូ Untethered Jailbreak iOS 7.1 របស់ winocm:
http://www.youtube.com/watch?v=X3QWRY_k6V0

យោងតាម ធ្វីតទាំងនេះ យើងអាចសន្និដ្ឋានបានថា អ្នកហែកកូដទាំងពីរនេះ សុទ្ធតែ មានចន្លោះប្រហោងគ្រប់គ្រាន់ ដែលអាច Jailbreak Untethered សំរាប់ ម៉ាសីុន ដែលប្រើបន្ទៈឈីប A4/A5 ដែលរួមមាន iPhone 4/4s និង iPad 2។ ចំណែកព័ត៌មាន លំអិត ដទៃទៀត មិនត្រូវបានបង្ហើបនោះទេ។
iH8sn0w-ios-7.1-untethered-JB

គួររំលឹកថា winocm គឺជា ម្ចាស់របស់ កម្មវិធី p0sixspwn ដែលប្រើ សំរាប់ Jailbreak iOS 6.1.3 ដល់ 6.1.5 ចំណែក iH8sn0w ជាម្ចាស់របស់ កម្មវិធី sn0wbreeze ដែលអាចប្រើ Jailbreak iOS ពីកំណែទំរង់ 3.x ដល់ 6.1.3៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook